ក្រុមហ៊ុនទូរសព្ទជាច្រើនបានអះអាងថា ស្មាតហ្វូនរបស់ខ្លួនជាស្មាតហ្វូនដែលស្ដើងជាងគេបង្អស់ ប៉ុន្តែឥឡូវពួកគេភ្ញាក់ព្រើត ដោយក្រុមហ៊ុនចិនមួយស្ងាត់ៗស្រាប់តែបញ្ចេញស្មាតហ្វូនដែលស្ដើងជាងគេលើលោកពិតប្រាកដនោះ។

Elfie S5.5 របស់ក្រុមហ៊ុន Gionee មានកម្រាស់តែ ៥,៥ មិល្លីម៉ែត្រប៉ុណ្ណោះ អេក្រង់ ៥ អ៊ីញ RAM 2GB ដំណើរការដោយ quad core 1.7 GHz processor ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Amigo Android ។ ចំណែកកាមេរ៉ាមុខមានទំហំ ៥ មេហ្គាភិចសែល ខណៈដែលកាមេរ៉ាក្រោយ ១៣ មេហ្គាភិចសែល។
Elfie S5.5 មានពីរម៉ូដែល គឺ 3G (ប្រហែល ៣៧០ ដុល្លារ) អាចកុម្ម៉ង់ទិញបាន និង 4G LTE ដែលនឹងចេញនៅខែមិថុនា ៕
4:56 AM
Unknown
0 comments :
Post a Comment