ក្រុមហ៊ុន Samsung បានប្រកាសកាលពីម្សិលមិញនេះថា កាមេរ៉ា Samsung Galaxy Camera 2 នឹងមានលក់លើទីផ្សារនៅខែមីនា ខាងមុខនេះ បន្ទាប់ត្រូវបានក្រុមហ៊ុន Samsung យកមកដាក់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ពិព័រណ៍អេឡិចត្រូនិក CES 2014 កាលពីដើមឆ្នាំកន្លងទៅនេះ។
កាមេរ៉ាជំនាន់ក្រោយស្នងតំណែង Galaxy Camera មួយនេះ នឹងមានតម្លៃ ៤៥០ ដុល្លារ។
អានអត្ថបទ៖ Samsung ចេញជំនាន់ Galaxy Camera 2 បច្ចេកវិទ្យាកាន់តែទំនើប
Galaxy Camera 2 បំពាក់ដោយ sensor 16.3 មេហ្គាភិចសែលជាមួយនឹង BSI, កម្រិតស៊ូម 21x optical zoom, wide angle lens 23 mm និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ។ ក្រៅពីនេះ Galaxy Camera 2 ដើរដោយ quad core 1.6 GHz processor គាំទ្រដោយ RAM 2GB ខណៈដែលអេក្រង់ HD Super Clear Touch LCD មានទំហំ ៤,៨ អ៊ីញ។ ចំណែកអង្គចងចាំវិញ មានបំពាក់ជាស្រេចនៅខាងក្នុងទំហំ 8 GB និងអាចមាន microSD card slot ដែលអាចគាំទ្រដល់ទៅ 64 GB ឯណោះ។
Galaxy Camera ស៊េរីមុន មាន CPU ល្បឿន quad core 1.4 GHz គាំទ្រដោយ RAM តែ 1GB ប៉ុណ្ណោះ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1។ តម្លៃប្រមាណជាជាង ៣០០ ដុល្លារ។


យ៉ាងម៉េចដែរប្រិយមិត្ត ចាប់អារម្មណ៍ដែរអត់?
ដោយ៖ សុផាត
ប្រភព៖ geek-gadgets
កាមេរ៉ាជំនាន់ក្រោយស្នងតំណែង Galaxy Camera មួយនេះ នឹងមានតម្លៃ ៤៥០ ដុល្លារ។

Galaxy Camera 2 បំពាក់ដោយ sensor 16.3 មេហ្គាភិចសែលជាមួយនឹង BSI, កម្រិតស៊ូម 21x optical zoom, wide angle lens 23 mm និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ។ ក្រៅពីនេះ Galaxy Camera 2 ដើរដោយ quad core 1.6 GHz processor គាំទ្រដោយ RAM 2GB ខណៈដែលអេក្រង់ HD Super Clear Touch LCD មានទំហំ ៤,៨ អ៊ីញ។ ចំណែកអង្គចងចាំវិញ មានបំពាក់ជាស្រេចនៅខាងក្នុងទំហំ 8 GB និងអាចមាន microSD card slot ដែលអាចគាំទ្រដល់ទៅ 64 GB ឯណោះ។
Galaxy Camera ស៊េរីមុន មាន CPU ល្បឿន quad core 1.4 GHz គាំទ្រដោយ RAM តែ 1GB ប៉ុណ្ណោះ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1។ តម្លៃប្រមាណជាជាង ៣០០ ដុល្លារ។



ដោយ៖ សុផាត
ប្រភព៖ geek-gadgets
9:08 PM
Unknown
0 comments :
Post a Comment