Thursday, June 11, 2015

រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ក្រុមក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នានៅក្នុងសាលា នៅតាមវត្ត ឫកម្មវិធីផ្សេងនៅក្នុងភូមិជាដើម។

នៅចំនុចដំបូងពេលដែលវាយតប់គ្នារួចហើយ គ្រូខាងកូនសិស្សខោរខ្មៅ ក៏បានសួរនាំរកហេតុផលដែលបណ្ដាលឲ្យមានជម្លោះកើតឡើង។ ពេលនោះមានកូនសិស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេវាយគ្នាដើម្បីសាលា ចំណែកម្នាក់ទៀតនិយាយថាពួកគេវាយគ្នាដើម្បីជួយមិត្តភក្តិ។ ប៉ុន្តែចម្លើយទាំងអស់នេះមិនបានធ្វើឲ្យគ្រូពេញចិត្តនោះទេ។ ចំណែកនៅសាលាខាងកូនសិស្សខោរខៀវវិញ លោកនាយកសាលាបានហៅអាណាព្យាបាលសិស្សដែលមានបញ្ហាមកជួបដើម្បីដសួររកហេតុផលដូចគ្នា។
មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។
ចំនុចចុងក្រោយនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសបានចាប់ខ្លួនពួកគេហើយ អាណាព្យាបាលរៀងៗខ្លួន បានមករំដោះកូនចេញពីប៉ុស្តិ៍ប៉ូលីស ទោះបីជាពួកគាត់គ្មានប្រាក់ក៏ដោយ។ ពេលនោះហើយដែលក្រុមក្មេងស្ទាវទាំងនោះបានចាប់ផ្តើមនឹកដល់ម្តាយឪពុកដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។  ក្រោយមកប៉េង និង ប៉ាង​ បានសូមអង្វរម្តាយឲ្យឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។


ការវាយតប់គ្នារបស់ក្រុមទំាងពីរនៅមិនទាន់ចប់ដូចដែល អ្នកមើលបានគិត នោះទេ។ ដោយក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសម្លឹងភ្នែកដាក់គ្នាហាក់ដូចជាចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្រោយភ្លៀង មេឃស្រឡះ
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។  ពួកគេនឹកឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕



Thursday, June 4, 2015

ចិត្តវិទ្យាគឺជាការសិក្សាអំពីចិត្ត និងអត្តចរិតរបស់មនុស្ស វាជាការសិក្សានៃការអប់រំមួយ ឫការឆ្លើយតបនិងវិទ្យាសាស្រ្តមួយ ដែលស្វែងយល់ពីមនុស្សម្នាក់ រឺជាក្រុម ដោយការសំអាងលើ ការអប់រំទូទៅមួយ និងការស្រាវជ្រាវករណីមួយដែលជាក់លាក់។ ចិត្តវិទ្យាគឺជាការព្យាយាម ស្វែងយល់ច្បាប់នៃមុខងារខួរក្បាល មនុស្សម្នាក់ ឫអត្តចរិតក្នុង សង្គមចិត្តវិទ្យាគឺមានដំណើរការ ដូចជា៖ Perception : ការស្គាល់ ឫ ការដឹង; Cognition : ការតាំងចិត្ត  ប្រុងស្មារតី; Attention : ការយកចិត្តទុកដាក់; អាម្មរណ៍; បញ្ញា  ទេពកោសល្យ; បាតុភូតវិទ្យា; ការដឹងហេតុផល; មុខងាររបស់ខួរក្បាល; ចរិក ឫបុគ្គលិកលក្ខណះ; អាកប្បកិរិយា.





ដោយយើងចងចាំមានភាពស្រពិចស្រពិលប៉ុន្តែសកម្មភាពទាំងអស់នោះគឺស្ថិតនៅក្នុងខួរក្បាល់របស់យើង ។ពាក្យ Subconscious គឺចេញមកពីភាសាអាឡឺម៉ង់ Franchsubconcient ពាក្យនេះត្រូវបានបង្កើតឡើងដោយលោក Pierre Janet (1859-1947) ដែលជាអ្នកពន្យល់ហេតុផលស្រទាប់មុខងារនៃសម្បជញ្ញៈ ដែលជាការដឹងដ៏មានឥទ្ធិពលមួយដែលគាត់បានហៅថា សតិសម្បជញ្ញៈ។ ចំណែកលោក កាល ចុង បាននិយាយថា សម្បជញ្ញៈគឺមានដែនកំណត់ ហើយវាគឺជាឃ្លាំងនៃចំនេះដឹង ហើយក៏ជាបទពិសោធន៍ដែលយើងធ្លាប់បានធ្វើ។ នៅពេលដែលយើងបានជួបព្រឹត្តិការណ៍ស្រដៀងគ្នា រឺមាននរណាម្នាក់រំលឹក ឫក៏សួរយើង នូវអ្វីដែលយើងធ្លាប់បានធ្វើ នោះខួរក្បាលរបស់យើងនិងស្វែងរកសកម្មភាពនោះនៅក្នុងខួរក្បាល់ហើយប្រាប់មកខ្លួនយើងថាយើងធ្លាប់បានធ្វើសកម្មភាពបែបនេះ តែការចងចាំនោះមិនបានទាំងស្រុងនោះទេ។
ឧទាហរណ៍៖ កាលខ្ញុំនៅក្មេងខ្ញុំចូលចិត្ត បង្ហោះខ្លែង ហើយតែងតែត្រូវម៉ាក់របស់ខ្ញុំស្ដីអោយ ដោយសារតែខ្ញុំចូលចិត្តបង្ហោះនៅពេលថ្ងៃត្រង់ ហើយនៅពេលដែលខ្ញុំអង្គុយនិយាយលេងជាមួយមិត្តភក្កិអំពីរឿងដែលទាក់ទងជាមួយខ្លែង នោះខ្ញុំក៏នឹកឃើញនូវទិដ្ឋភាពដែលខ្ញុំបានធ្លាប់បានធ្វើនៅពេលកន្លងទៅ ដោយខួរក្បាលរបស់ខ្ញុំបានប្រាប់ថាសកម្មភាពនេះ ខ្ញុំធ្លាប់បានធ្វើ។