Friday, February 28, 2014

បន្ទាប់​ពី​​ផ្អាក​ថត​​មួយ​រយៈ​ធំ​ដោយ​សារ​ការ​ស្លាប់​របស់ Paul Walker ខ្សែ​ភាពយន្ត “Fast & Furious 7” នឹង​ត្រូវ​រៀប​ចំ​ថត​ជា​បន្ត​ទៀត​ហើយ ដោយ​មាន​ការ​កែ​សម្រួល​សាច់​រឿង​ខ្លះ​ៗ​ផង​ដែរ។
តាម​រយៈ​ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ប្រាប់​គេហទំព័រ Hollywood Reporter ​ថា ផលិតកម្ម Universal នឹង​ចាប់​ផ្ដើម​ការ​ថត​ខ្សែ​ភាពយន្ត action នេះ​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១ ខែ​មេសា ដូច្នេះ​អ្នក​ដឹកនាំ​រឿង​លោក James Wan អាច​នៅ​សល់​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​ទៀត​មុន នឹង​ខ្សែភាពយន្ត​នេះ​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥។
ឈុត​ដែល​នៅ​សេសសល់​នឹង​អាច​ចំណាយ​ការ​ថត​រយៈ​ពេល​ពី ៦​ទៅ​៨​សប្ដាហ៍ បើ​យោង​តាម​ប្រភព​ពាក់ព័ន្ធ​មួយ​នេះ។ តួ​អង្គ​ និង​ក្រុម​ការងារ​ទាំង​អស់​ នឹង​ត្រូវ​ត្រលប់​មក​ជុំ​គ្នា​វិញ​នៅ​ទីក្រុង Atlanta ដែល​ជា​ទី​តាំង​ថត​ខ្សែ​ភាពយន្ត​ជា​បន្ត។
Fast 7 ត្រូវ​​ឈប់​​ថត​ពាក់​កណ្ដាល​ទី​នៅ​ពេល​ដែល​ Walker បាន​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​រថយន្ត​នៅ ទីក្រុង Valencia រដ្ឋ​ California កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២១៣ ដែល​តម្រូវ​ឲ្យ​កាលបរិច្ឆេទ​នៃ​ការ​ចេញ​បញ្ចាំង​ត្រូវ​ពន្យារ​ពេល ហើយ​អ្នក​និពន្ធ​រឿង លោក Chris Morgan និង​​ខាង​ផលិតកម្ម​ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ​ចំពោះ​ឈុត​ឆាក​ដែល​បាន​ថត​រួច និង​កែ​សម្រួល​សាច់​រឿង​ខ្លះ​ៗ។
បើ​តាម​ប្រភព​ដដែល​នោះ​ពួក​គេ​ជឿជាក់​ថា តួ​អង្គ​ដែល Walker សម្ដែង​នោះ អាច​នឹង​រៀប​ចំ​ឲ្យ​ចូល​និវត្តន៍​ជាជាង​សម្លាប់។ ទោះ​យ៉ាង​ណា​ខាង​ផលិតកម្ម Universal បដិសេធ​មិន​ធ្វើ​ការ​ឆ្លើយ​តប​ពី​រឿង​នេះ​ទេ ។
ឈុត​ឆាក​ដែល Paul Walker បាន​សម្ដែង​ក្នុង​រឿង Fast & Furious 6 មុន​ពេល​ស្លាប់៖


ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖
 hollywoodreporter

0 comments :

Post a Comment