កន្លងទៅនេះ Canon បានណែនាំ Lens កាមេរ៉ាដ៏ទំនើប EF-S55-250 mm F4-5.6IS ដោយបានបំពាក់បច្ចេកវិទ្យាថ្មី STM ហើយដែលក្រុមហ៊ុនបានអះអាងថា អាចហ៊្សូមបានឆ្ងាយ និងដំណើរការថតវីដេអូបានល្អ។
កាន់តែគួរឲ្យចាប់អារម្មណ៍ EF-S55-250 mm F4-5.6IS បានដាក់បញ្ចូលបច្ចេកវិទ្យា Lens UD និងមុខងារលំនឹងរូបភាព IS (Image Stabilizer)។ មុខងារ IS នេះ នឹងផ្ដល់ឲ្យ Lens EF-S55-250 mm F4-5.6IS STM នៅសមត្ថភាពថតរូបបានល្អ ក្នុងល្បឿនលឿន 3.5 shutter stops។ សម្រាប់អ្នកដែលចូលចិត្តថតរូបឲ្យមានភាពស្រអាប់ (blur) Lens EF-S55-250 mm F4-5.6IS STM បានដាក់បង្អួចទទួលពន្លឺមាន ៧ កាំ (7-blade circular aperture) ដែលមាននាទីជួយឲ្យរូបភាពនិងពន្លឺ ដែលមិនស្ថិតនៅក្នុងចំណុចផ្ដោត ប្រែជាស្រអាប់រាងមូលគួរឲ្យទាក់ទាញ។
ក្រៅពីនេះ EF-S55-250 mm F4-5.6IS រចនាឡើងមានរូបរាងតូចស្រាល(70.0 x111.2មម) និងទម្ងន់ (375 ក្រាម) សមស្របសម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាព។
EF-S55-250 mm F4-5.6IS មានលក់នៅលើទីផ្សារកម្ពុជា ដោយនៅក្រុមហ៊ុន i-Qlick តម្លៃលក់ប្រហែល ២៩២ ដុល្លារអាមេរិក។
EF-S55-250 mm F4-5.6IS គួរឲ្យចាប់អារម្មណ៍ដែរឬទេ?
សូមបន្តអាន៖ iPhone 6 អាចនឹងបំពាក់បច្ចេកវិទ្យាកាមេរ៉ាទំនើបជាមួយទំហំ 10MP។
សូមបន្តអាន៖ កាមេរ៉ាមុខកំពុងដើរតួសំខាន់ជាងកាមេរ៉ាក្រោយ?
អត្ថបទ៖ ប៊ុណ្ណារ៉ា

EF-S55-250 mm F4-5.6IS តម្លៃជាង ២៩២ ដុល្លារ ទីផ្សារស្រុកខ្មែរ
Lens កាមេរ៉ាដែលបំពាក់បច្ចេកវិទ្យា STM ថ្មីចុងក្រោយត្រូវបានក្រុមហ៊ុនអះអាងថា ប្រើកម្លាំងចរន្តបង្វិលក្នុងម៉ូទ័រក្នុង Lens ដើម្បីអាចវាស់ចាប់រូបភាពបានត្រឹមត្រូវតាមកម្រិតពន្លឺ និងពុំមានសំឡេងរំខាន។ នៅពេលដំណើរការជាមួយបច្ចេកវិទ្យាផ្ដោតយករូបភាពហៅថា Dual Pixel CMOS AF និង Hybrid CMOS AF II នោះ Lens EF-S55-250 mm F4-5.6IS STM អាចដំណើរការចាប់រូបភាពបានច្បាស់ បើទោះបីបង្វែរការថតទៅថតមក នៅពេលកំពុងថតវីដេអូក៏ដោយ។កាន់តែគួរឲ្យចាប់អារម្មណ៍ EF-S55-250 mm F4-5.6IS បានដាក់បញ្ចូលបច្ចេកវិទ្យា Lens UD និងមុខងារលំនឹងរូបភាព IS (Image Stabilizer)។ មុខងារ IS នេះ នឹងផ្ដល់ឲ្យ Lens EF-S55-250 mm F4-5.6IS STM នៅសមត្ថភាពថតរូបបានល្អ ក្នុងល្បឿនលឿន 3.5 shutter stops។ សម្រាប់អ្នកដែលចូលចិត្តថតរូបឲ្យមានភាពស្រអាប់ (blur) Lens EF-S55-250 mm F4-5.6IS STM បានដាក់បង្អួចទទួលពន្លឺមាន ៧ កាំ (7-blade circular aperture) ដែលមាននាទីជួយឲ្យរូបភាពនិងពន្លឺ ដែលមិនស្ថិតនៅក្នុងចំណុចផ្ដោត ប្រែជាស្រអាប់រាងមូលគួរឲ្យទាក់ទាញ។
ក្រៅពីនេះ EF-S55-250 mm F4-5.6IS រចនាឡើងមានរូបរាងតូចស្រាល(70.0 x111.2មម) និងទម្ងន់ (375 ក្រាម) សមស្របសម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាព។
EF-S55-250 mm F4-5.6IS មានលក់នៅលើទីផ្សារកម្ពុជា ដោយនៅក្រុមហ៊ុន i-Qlick តម្លៃលក់ប្រហែល ២៩២ ដុល្លារអាមេរិក។
EF-S55-250 mm F4-5.6IS គួរឲ្យចាប់អារម្មណ៍ដែរឬទេ?
សូមបន្តអាន៖ iPhone 6 អាចនឹងបំពាក់បច្ចេកវិទ្យាកាមេរ៉ាទំនើបជាមួយទំហំ 10MP។
សូមបន្តអាន៖ កាមេរ៉ាមុខកំពុងដើរតួសំខាន់ជាងកាមេរ៉ាក្រោយ?
អត្ថបទ៖ ប៊ុណ្ណារ៉ា
6:37 PM
Unknown
0 comments :
Post a Comment