Tuesday, February 25, 2014

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូមួយខ្សែ ដែលបង្ហាញពីសកម្មភាព របស់យុវតី២នាក់ បានវាយតប់គ្នាយ៉ាងចាស់ដៃ នៅកណ្តាលផ្លូវ ដោយមិនគិតក្រែងថា ខ្លួនគឺជាមនុស្សស្រីឡើយ។
បើតាមខ្សែវីដេអូ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា នាំគ្នាចែកចាយជាបន្តបន្ទាប់នេះ បានបង្ហាញឲ្យឃើញថា នៅក្នុងហេតុការណ៏ប្រតាយប្រតប់គ្នា នៅកណ្តាលផ្លូវនោះ គឺមានយុវតីចំនួន២ក្រុម មានគ្នាប្រហែល៦-៧នាក់ ប៉ុន្តែមានតែយុវតី ចំនួន២នាក់ប៉ុណ្ណោះ ដែលបានវាយតប់គ្នា រីឯអ្នកដទៃទៀត បានឈរ និងអង្គុយមើល។
នៅក្នុងហេតុការណ៏វាយតប់គ្នានេះដែរ គេសង្កេតឃើញថា យុវតីទាំង២នាក់នោះ ហាក់បានណាត់កន្លែងគ្នា ដើម្បីបញ្ចេញកំហឹងរៀងៗខ្លួនអីចឹង ដែលនេះគឺជាទង្វើមួយ ធ្វើឲ្យអាប់អោនកេត្តិយសយ៉ាងខ្លាំង ចំពោះខ្លួនដែលជានារីភេទ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការសង្កេតមើល តាមខ្សែវីដេអូនោះ យុវតីទាំងនោះ សុទ្ធតែមានវ័យក្មេងៗ និងកំពុងស្ថិតក្នុងវ័យសិក្សានៅឡើយ ប៉ុន្តែបែរជាភ្លើតភ្លើន សប្បាយភ្លេចខ្លួន មិនខិតខំរៀនសូត្រ មិនជួយការងារឪពុកម្តាយ រហូតឈានដល់ការបង្កជម្លោះ នៅតាមដងផ្លូវសាធារណៈទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
សូមយុវតី យុវនារីទាំងអស់ កុំភ្លើតភ្លើនភ្លេចខ្លួន និងយកតំរាប់តាមឲ្យសោះ
ប្រភព ៖ ហ្វេសប៊ុក
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត

0 comments :

Post a Comment