Tuesday, April 1, 2014

ក្រុម​​សិស្ស​សាលា​បាល់ទាត់​ជាតិ​ដែល​ជា​ថ្នាល​សម្រាប់ឈុត​ស៊ីហ្គេម ២០​២៣ របស់​កម្ពុជា​​ដែល​សំងំ​ហ្វឹកហាត់​នៅ​ទីលាន​​មជ្ឍមណ្ឌល​កីឡា​បាល់ទាត់ជាតិ​ទន្លេរ​បាទី បាន​​​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ U14 ASEAN + Japan ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​​ថ្ងៃ​ទី ៣០ មីនា កន្លង​ទៅ។
លោក កែវ សារ៉េត នាយក​សាលា​បាល់ទាត់​ជាតិ​ បាន​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា៖ “នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្មេងៗ បាន​ចេញ​ទៅ​បង្ហាញ​សមត្ថភាព​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​រឿង​ល្អ ដែល​ពួក​គេ​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​បាល់ទាត់​នៅ​ប្រទេស​រីក​ចំរើន​ដូចជា​​​​ជប៉ុន​”។
លោក​នាយក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​​ដែល​ខាង​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​យក​កីឡាករ​​ទៅ​ប្រកួត​តែ​ចំនួន ១៧ នាក់​ប៉ុណ្ណោះ ខណៈ​កីឡាករ ៣ នាក់​ផ្សេង​ទៀត​មិន​បាន​ទៅ។ លោក​បាន​ព្យាយាម​សុំ​ទៅ​ខាង​ភាគី​ជប៉ុន​ដែរ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​អនុញ្ញាត។ រាល់​បន្ទុក​ក្នុង​ការ​​ចេញ​ទៅ​ប្រកួត​​លើក​នេះ​គឺ​ជា​ចំណាយ​របស់​ជប៉ុន​ទាំង​ស្រុង។
តាម​គម្រោង​ជប៉ុន​រៀបចំ​​ពាន​រង្វាន់​នេះ​ឡើង​គឺ​ដើម្បី​​ត្រៀម​ខ្លួន​យុវជន​ជំនាន់​ក្រោយ​របស់​ខ្លួន​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​​ដែល​​ប្រព្រឹត្តិ​ទៅ​ក្នុង​ក្រុម​តូក្យូ នៅ​ឆ្នាំ ២០២០ ខាង​មុខ។
គ្រប់​ក្រុម​ទាំង​អស់​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី ៣១ មីនា និង ថ្ងៃ​ទី ៩ មេសា ទើប​ត្រឡប់​មក​វិញ។ ការ​ប្រកួត​​ធ្វើ​ឡើង​នៅ​​តំបន់​បាល់ទាត់ J-GREEN Sakai នៃ​ទីក្រុង Osaka  ចាប់​ពី​ថ្ងៃ​​ទី ១ ដល់ ៦ មេសា៕
ព័ត៌មាន​ជុំ​វិញ​សាលា​បាល់ទាត់​ជាតិ​ សូម​ចុច​ទីនេះ…

អត្ថបទ៖ ម៉ឺន រស្មី
ច្បាស់​ណាស់​ថា iPhone ជំនាន់​ថ្មី​មួយ​ទៀត​ដែល​នឹង​មាន​ឈ្មោះiPhone 6 ​ប្រាកដ​ចាប់​បដិសន្ធិ​យ៉ាង​ហោច​អំឡុង​ត្រីមាស​ទី៣។ របាយការណ៍​ចុង​ក្រោយ​មួយ​លើកឡើង​ថា ក្រុមហ៊ុន Apple នឹង​ប្រកាស iPhone ជំនាន់​ទី៨ នេះ​នៅ​ដើម​ខែ​កញ្ញា។ យ៉ាងណាមិញ ខណៈ​ពេល​នេះ រូបរាង​គំរូ iPhone 6 ចេញ​មួយ​ណា​សុទ្ធ​តែ​ឡូយ ​រហូត​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ទន្ទឹង​ចាំ​កំពូល Smartphone នេះ​រឹតតែ​អន្ទះសា។
ដោយ​មាន​ការ​រំពឹង​ពី​លក្ខណៈ​សម្បត្តិ​រឹតតែ​ប្រសើរ​ជាង​មុន និង​រូបរាង​អាច​មាន​ការ​ឌីហ្សាញ​កាន់​តែ​ស្អាត​ទាន់​សម័យ ក្រុម​ឯកទេស​ខាង​បង្កើត​ខនសិប​ផលិតផល​អេឡិចត្រូនិក​បាន​បញ្ចេញ​ស្នាដៃ​រៀងៗ​ខ្លួន បង្អួត​គ្នា​ទាំង​រូប​គំរូ និង​វីដេអូ​គំរូ Smartphone ចុង​ក្រោយ​របស់ Apple នេះ។ ត្បិត​វា​ជា​វីដេអូ​គំរូ​ក៏​ពិត​មែន តែ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​បញ្ចេញ​មតិ​ថា បើ​រូបរាង​បែប​ណាស់​មែន​ខ្លួន​ប្រាកដ​នឹង​ទិញ​ប្រើ​ហើយ ឬ​ដូរ​ស៊េរី​ទូរសព្ទ​ជា​មិន​ខាន។ ៣ វីដេអូ​ខាង​ក្រោម ធានា​ថា​ប្រិយមិត្ត ហា​មាត់​មិន​សរសើរ​មិន​បាន៖




ដោយ៖ ឈុន ហួរ
ប្រភព៖ youtube