Samsung ថ្មីៗនេះបានប្រកាសចេញកុំព្យូទ័រយួរដៃស៊េរីថ្មីយ៉ាងទំនើបស្រស់ស្អាត ជាមួយការឌីហ្សាញថ្មីដោយមានសម្បកក្រោយផលិតពីជ័រស្រដៀងស្បែក ដូចដែលកន្លងទៅបានបំពាក់លើ Smart Device របស់ខ្លួនរួចមកហើយ។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ បានច្នៃសម្បកក្រោយលើផលិតផលរបស់ខ្លួន មានដូចជា Galaxy Note 3, Galaxy Grand 2 និងចុងក្រោយគឺ Galaxy S5។ រីឯពេលនេះវិញ ក្រុមហ៊ុនបានឌីហ្សាញស្ទីលសម្បកក្រោយដែលធ្វើពីជ័រស្រដៀងស្បែកយ៉ាងពិសេស ងាយស្រួលកាន់ និងមិនងាយសឹកនេះនៅលើ Laptop ថ្មីថែមទៀត។ Samsung អះអាងថា ATIV Book 9 កាន់ថ្មបានរហូតដល់ទៅ ១២ម៉ោងឯណោះ។
ក្រោមឈ្មោះ ATIV Book 9 នេះជាស៊េរីថ្មីបន្តពី Laptop ATIV Book 8 ដែលក្រុមហ៊ុនបានបញ្ចេញនៅចុងឆ្នាំ២០១៣ កន្លងទៅ។ លក្ខណៈសម្បត្តិផ្សេងៗរបស់ ATIV 9 រួមមាន៖
- អេក្រង់ full HD ទំហំ ១៥,៦អ៊ីញជាមួយកម្រិត resolution ទំហំ 1920 x1080px
- ថ្មកាន់បានដល់ទៅ ១២ម៉ោង
- វិមាត្រ (ប x ទទ x កម្រាស់)៖ (៣៧៤មម x ២៥០មម x ១៧,៥មម)
- ទម្ងន់ ១,៩៥គីឡូ
- ប្រព័ន្ធប្រតិបត្តិការ Windows 8.1
- អង្គប្រតិបត្តិ CPU ប្រភេទ Intel Core i5 ល្បឿនអតិបរមា 2.6GHz
- ក្រាហ្វិក Intel HD Graphics 4400
- RAM ទំហំ 4GB ប្រភេទ DDR3
- ផ្ទុកទិន្នន័យជាមួយ SSD ទំហំ 128GB
- កាមេរ៉ា 720p HD Webcam
- តំណភ្ជាប់៖ LAN, Wireless, Bluetooth v4.0, USB 2.0 ចំនួន១, USB 3.0 ចំនួន២, HDMI ចំនួន១ និង VGA
- 3-in-1 Multi Memory Card Slot (SD/SDHC/SDXC)
- Speaker ចំនួន ១គូធ្វើឱ្យសំឡេងកាន់តែពីរោះ ឮច្បាស់ល្អ
- ថ្មកាន់បានដល់ទៅ ១២ម៉ោង
- វិមាត្រ (ប x ទទ x កម្រាស់)៖ (៣៧៤មម x ២៥០មម x ១៧,៥មម)
- ទម្ងន់ ១,៩៥គីឡូ
- ប្រព័ន្ធប្រតិបត្តិការ Windows 8.1
- អង្គប្រតិបត្តិ CPU ប្រភេទ Intel Core i5 ល្បឿនអតិបរមា 2.6GHz
- ក្រាហ្វិក Intel HD Graphics 4400
- RAM ទំហំ 4GB ប្រភេទ DDR3
- ផ្ទុកទិន្នន័យជាមួយ SSD ទំហំ 128GB
- កាមេរ៉ា 720p HD Webcam
- តំណភ្ជាប់៖ LAN, Wireless, Bluetooth v4.0, USB 2.0 ចំនួន១, USB 3.0 ចំនួន២, HDMI ចំនួន១ និង VGA
- 3-in-1 Multi Memory Card Slot (SD/SDHC/SDXC)
- Speaker ចំនួន ១គូធ្វើឱ្យសំឡេងកាន់តែពីរោះ ឮច្បាស់ល្អ
ខណៈពេលនេះ នៅពុំទាន់មានព័ត៌មានពីកាលបរិច្ឆេទ ព្រមទាំងតម្លៃរបស់ ATIV 9 នៅឡើយ។ បើមានព័ត៌មានបន្ថែម Sabay នឹងជូនដំណឹងប្រិយមិត្តភ្លាមៗ៕
វីដេអូ៖
ចុះប្រិយមិត្តយល់យ៉ាងណា ជាមួយលក្ខណៈសម្បត្តិនិងស្ទីលឌីហ្សាញ? តើតម្លៃខ្ទង់ប៉ុន្មានទៅ?
សូមចុចអាន៖ ចង្វាក់ផលិតកម្ម GS5 នឹងយឺតដោយសារភ្លើងឆេះរោងចក្រដៃគូផលិតបន្ទះសៀគ្វីឱ្យ Samsung
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ultrabooknews
ប្រភព & រូបភាព៖ ultrabooknews
1:02 AM
Unknown









































