ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​អាមេរិក HP ហាក់​​ធ្លាក់​ប្រជាប្រិយភាព​មួយ​រយៈ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ HP កាល​ពី​ម្សិលមិញ​នេះ​បាន​ប្រកាស​ចេញ​ laptop ស៊េរី​ថ្មី​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Pure Android របស់ Google​។
Slatebook 14 នឹង​មាន​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ខាង​មុខ​នេះ ដោយ​មាន​តម្លៃ​ ៣៩៩ ដុល្លារ។ Laptop ស៊េរី​ចុង​ក្រោយ​របស់ HP មួយ​នេះ មាន​អេក្រង់ touchscreen ១៤​អ៊ីញ រាង​ស្ដើង​មាន​កម្រាស់​ត្រឹម​តែ ១៤ មិល្លីម៉ែត្រ​ជាមួយ​នឹង​គែម​ជុំវិញ​ពណ៌​លឿង ហើយ​ទម្ងន់ ១,៧​គីឡូក្រាម។
អាន​អត្ថបទ៖ Tablet Acer Aspire Switch 10 ស្អាត​មិន​ធម្មតា តម្លៃ​​​អាច​ពិចារណា​បាន
ប៉ុន្តែ​ទំហំ Hard Drive វា​តូច​បន្តិច ត្រឹម​តែ 64GB ប៉ុណ្ណោះ ឯ RAM ទំហំ 2GB ដំណើរការ​ដោយ CPU Nvidia Tegra 4 និង​មាន​ថាមពល​ថ្ម​បាន​រហូត​ដល់ ៩,៥ ម៉ោង​ឯណោះ។
ការ​ពិត​ទៅ Slatebook 14 មិន​មែន​ជា laptop មាន Android OS ដំបូង​គេ​របស់ HP នោះ​ទេ។ HP បាន​ប្រកាស​ចេញ laptop Chromebook ដើរ​ដោយ Android តាំង​ពី​ចុង​ឆ្នាំ​២០១៣ មក​ម្ល៉េះ ដោយ​មាន​តម្លៃ ២៤៩ ដុល្លារ​ប៉ុណ្ណោះ ៕
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ cnet