គ្រាន់​តែ​និយាយ​ពី Power Girls ប្រិយមិត្ត​ទាំងអស់ ជាពិសេស​អ្នក​កម្សាន្ត FireStorm ប្រាកដ​ជា​ធ្លាប់​ឮ​ និង​​​បាន​ដឹង​ហើយ​ពី​សមត្ថភាព​ប្រយុទ្ធ ក៏​ដូចជា​ភាព​ក្លាហាន​ដែល​ហ៊ាន​ចេញ​តតាំង ក៏​ដូចជា​ឡើង​ឆាក​ប្រកួត FireStorm ជាមួយ​ក្រុម​បុរសៗ​ដោយ​គ្មាន​​ខ្លាចរអា​បន្តិច​ឡើយ។
ជាក់ស្ដែង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK និង JX ប្រចាំ​ប្រទេស​កម្ពុជា CCC Grand Final 2013 ក្រុម Power Girls បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ឆាក ដើម្បី​ប្រកួត​សាកល្បង​សមត្ថភាព​ប្រយុទ្ធ FireStorm ទោះបីជា​បាន​ដឹង​មុន​ទៅ​ហើយ​ថា ពួក​គេ​នឹង​ប៉ះ​ដៃគូ​ប្រយុទ្ធ​ជាបុរសៗ​ក៏​ដោយ។ ជា​លទ្ធផល Power Girls ទទួល​បរាជ័យ​ក្នុង​លទ្ធផល ៥ ទល់​នឹង ៣។
ទោះជា​ទទួល​បរាជ័យ​ជា​ច្រើនលើកច្រើនសា ប៉ុន្តែ​ក្រុម​ស្រី​ស្អាត Power Girls មិន​ដែល​គិត​ថា​បោះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន​ឡើយ ដោយ​តែងតែ​បង្ហាញ​វត្តមាន​ជា​រៀងរាល់​ការ​ប្រកួត​ដែល​ទាក់ទង​ទៅ​នឹង​សេវា​កម្សាន្ត FireStorm នៅ​តាម​បណ្ដា​ណិត​ផ្សេងៗ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ ក៏​ដូចជា​​កៅអី​ប្រកួត NYC 2014 ផង​ដែរ។
ជាមួយ​នឹង​កៅអី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ NYC 2014 នេះ ក្រុម​ស្រី​ស្អាត Power Girls បាន​ក្លាយ​ជា​ក្រុម​នារី​ដំបូង​ដែល​នឹង​បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​ជា​លក្ខណៈ​ផ្លូវការ​នៅ​លើ​ឆាក​ប្រកួត E-Sport។ ចង់​ដឹង​ថា​សមត្ថភាព​ប្រយុទ្ធ​របស់​ស្រី​ស្អាត​អស្ចារ្យ​ប៉ុណ្ណា កុំ​ភ្លេច​គាំទ្រ​ក្រុម​នារី​ឆ្នើម FireStorm ដំបូង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍ NYC 2014 ខាង​មុខ​នេះ​ណា!
អូ! រវល់​តែ​និយាយ​ពី​សមត្ថភាព​ប្រយុទ្ធ​របស់​ក្រុម​នារី​ឆ្នើម ប៊ិះ​ភ្លេច​ប្រាប់​ដល់​ប្រិយមិត្ត​ថា ក្រៅ​ពី​សមត្ថភាព​ប្រយុទ្ធ​សេវា​កម្សាន្ត​អនឡាញ ក្រុម​នារី​ឆ្នើម​ទាំង ៥ រូប Huni_YongII (ប្រធាន​ក្រុម), Mini_Panda, Im_Gz_Girl, Fire_Fighter និង Belly_D ក៏​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ដែរ ដោយ​ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​អ្នក​ធ្លាប់​ឃើញ​ផ្ទាល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​បុរសៗ​មួយ​ចំនួន​ក៏​ធ្លាប់​សារភាព​ដែរ​ថា ធ្លាប់​ចាញ់​ការ​ប្រកួត​ដោយសារ​តែ​បែក​អារម្មណ៍​ជាមួយ​នឹង​សម្រស់​ស្រី​ស្អាត Power Girls ទាំង ៥ រូប​ផង​ដែរ។
ចង់​ដឹង​ថា ក្រុម​ស្រី​ស្អាត​មាន​សម្រស់​ស្អាត​ដូច​គេ​ថា​មែន​អត់ សាក​ទស្សនា​រូបភាព​ខាងក្រោម​នេះ​បន្តិច​ទៅ ប្រិយមិត្ត​នឹង​ដឹង​ហើយ៖
Power Girls (@CCC Grand Final)
រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ Belly_D, Huni_YongII (ប្រធានក្រុម) Im_Gz_Girl, FireFighter, Mini_Panda
Mini_Panda (រូប​ថត​ពី Power Girls)
Belly_D (រូប​ថត​ពី Power Girls)
Wow… ពិត​ជា​ស្អាត​ដូច​គេ​ថា​មែន! សុំ​ធ្វើ​ជា​អ្នក​គាំទ្រ​មួយ​សិន។ ចុះ​ប្រិយមិត្ត​វិញ​គិត​ម៉េច​ដែរ? ស្អាត​អត់​ប៉ុណ្ណឹង?
អត្ថបទ៖ ភីឆាយ