Friday, January 31, 2014

ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ ប្រហារជាច្រើនកាំបិត ដេកស្លាប់ផ្កាប់មុខនៅក្នុងវាលស្រែ ចំណុចខ្លាខាំគោ ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ដោយមិនទាន់ដឹងមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣១ មករា ២០១៤ ខណៈទៅឃ្វាលក្របី ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គិន ម៉ន ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ។
បើតាមលោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាល ស្រុក បាធាយបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមាន ករណីឃាតកម្មកើតឡើង រូបលោកបានចាត់កម្លាំងជំនាញ សហការជាមួយនគរបាល មូលដ្ឋានចុះពិនិត្យសព ហើយសន្និដ្ឋានថា ជនរងគ្រោះត្រូវជនដៃដល់កាប់ ប្រហារក្នុងចន្លោះម៉ោង ១០ទៅ១១ព្រឹកថ្ងៃទី៣០ មករា ២០១៤ ។
មកដល់ពេលនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង ស្វែងរកអត្តសញ្ញាណជនដៃ ដល់មកផ្តន្ទាទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តព្រូសក្នុងល្បឿន លឿន ព្រោះជាតិស្រវឹងថ្ងៃសែនចូលឆ្នាំចិន ជ្រុលទៅបុក រថយន្តក្រុងមួយគ្រឿង និងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យកៀបជាប់ ហើយឆ្លងចរន្តអគ្គិសនីឆេះរថយន្តផ្អើលអស់ មនុស្សម្នាធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅ មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនឈានដល់គ្រោះថ្នាក់ ចរាចរខាងលើ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន 1287 តាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន។ លុះដល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី បានជ្រុលចង្កូត ទៅបុករថយន្តក្រុងមួយគ្រឿង ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-1434 ដែលកំពុង ធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។
បើតាមសាក្សីនៅកន្លែងកើតហេតុបន្តថា ក្រោយបុករថយន្តក្រុងហើយ រថយន្តបង្កហេតុម៉ាកព្រូសនេះ មិនទាន់ អស់ល្បឿននោះទេ ក៏ជ្រុលទៅបុក របាំងថ្មបាក់អស់២កង់ថែមទៀត ទើបរថយ្តកៀបជាប់នឹងទ្រូងផ្លូវ ទៅមុខលែង រួច។
ក្រោយបង្កហេតុ ម្ចាស់រថយន្តព្រូស បានចុះពីរថយន្តរបស់ខ្លួនហៅម៉ូតូឌុប ជិះគេចខ្លួនបាត់ ដោយបន្សល់រថយន្ត នៅនិងកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តព្រូស បានឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះឡើង តែសំណាងល្អ បានប្រជាពលរដ្ឋ សហការជាមួយ សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ពន្លត់ ទាន់ពេលវេលា។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយា ល័យចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល

Monday, January 27, 2014

ក្រោយ​ពី​​ផុត​កុងត្រា​នៅ​ផលិតកម្ម​សាន់ដេ​ កាល​ពី​​ចុង​ឆ្នាំ២០១៣ តារា​​​ចម្រៀង​លោក​ ជុំ លីណូ នៅ​មិន​ទាន់​បាន​ចុះ​កុងត្រា​
ឡើង​វិញ​​នៅ​ឡើយ  ថ្មី​នេះ​លោក​បែរជា​​ចេញ​ច្រៀង​ឲ្យ​ផលិតកម្ម​​ផ្សេង​ទៅ​វិញ។​ តើ​លោក ជុំ លីណូ​​ចេញ​ពី​សាន់ដេ​មែន​ទេ?

                     

                     

                     

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ជុំ លីណូ បាន​លេច​មុខ​ថត MV ឲ្យ “ផលិតកម្ម​បុប្ផា” ដោយ​លោក​បាន​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ​
នេះ វត្តមាន​តារា​ចម្រៀង​​​ ជុំ លីណូ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​​សង្ស័យ​ថា លោក​អាច​ដើរ​ចេញ​ពី​ផលិតកម្ម​សាន់ដេ ព្រោះ​
កន្លង​មក​លោក​មិន​ធ្លាប់​ច្រៀង​ឲ្យ​ផលិតកម្ម​​ផ្សេង​ឡើយ។
 
ក្នុង​ជំនួប​ជា​មួយ​គេហទំព័រ Sabay តារា​ចម្រៀង​​យក​ក្បាច់​​រាំ​​ Micker Jackson រូប​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ច្រៀង​ឲ្យ​
ផលិតកម្ម​បុប្ផា កាល​ពី​ពេល​កន្លង​ទៅ ក៏​ព្រោះ​តែ​លោក​បាន​ផុត​កុងត្រា ជា​​មួយ​នឹង​ផលិតកម្ម​សាន់ដេ​ហើយ ដូច្នេះ​លោក​
មាន​សិទ្ធិ​ចេញ​ច្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង​បាន ។
លោក​បាន​បន្ត​ថា ទោះ​បី​ជា​លោក​ផុត​កុងត្រា ជា​មួយ​ផលិតកម្ម​សាន់ដេ​មែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​​ដើរ​ចេញ​នោះ​
ឡើយ បច្ចុប្បន្ន​លោក​នៅ​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ​នេះ​ដដែល។ 
តារា​​ចម្រៀង​រួប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតកម្ម
សាន់ដេ នៅ​តែ​ធ្វើ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​លោក​កំពុងតែ​ត្រៀម​ចេញ​បទ​សម្រាប់​រដូវ​
ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។
 
លោក ជុំ លីណូ បាន​លើក​ឡើង​ថា លោក​កំពុង​​ពិចារណា​ និង រក​ពេល និយាយ​ពី​រឿង​ចុះ​កុងត្រាសាជាថ្មី​ជា​មួយ​ផលិតកម្ម​
សាន់ដេរ  ដោយ​នៅ​ក្នុង​នោះ​ លោក​មាន​គម្រោង​សុំ​សិទ្ធិពី​ផលិតកម្ម ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ខ្មែរ​​នៅ​ក្រៅ​ប្រទេស ព្រោះ​
លោក​ចង់​ប្រលូក​ជា​មួយ​ផលិតកម្ម​​ខ្មែរ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ក្រែង​ថ្ងៃ​ក្រោយ​មាន​ឱកាស​​បាន​ចេញ​​ច្រៀង​នៅ​បរទេស
ម្ដងម្កាលនឹងគេ ។ 
លោក ជុំ លីណូ មិន​រំពឹង​ថា ផលិតកម្ម​សាន់ដេអនុញ្ញាត​ តាម​សំណូមពរ​លោក​ទាំង​ស្រុង​​ឡើយ
តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ប្រាប់​ថា និង​លើក​បញ្ហា​នេះ មក​និយាយ​ពេល​ដែល​លោក​ចុះ​កុងត្រា​សាជាថ្មី​នោះ ៕


ប្រភពៈ sabay.com