ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន មកពីក្លិបភ្នំពេញក្រោន អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី របស់ក្លិបបឹងកេតអង្គរ និង ខ្សែប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម របស់ក្រុមខេត្តស្វាយរៀង សុទ្ធតែអះអាងថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការដណ្ដើមជ័យជម្នះលើក្រុមសិង្ហបុរី (Singapore Seletion Team) ក្នុងប្រកួតមិត្តភាពអន្តរជាតិ ចុងសប្ដាហ៍នេះ។

កម្ពុជា ប្រកួតមិត្តភាពអន្តរជាតិលើកទី២ នៅដើមឆ្នាំ ២០១៥ នេះនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៤ រសៀលតទៅ ដោយសំបុត្រចូលទស្សនា ១ តម្លៃ ៤០០០ រៀលចំពោះកន្លែងមានកៅអីអង្គុយ និង ១០០០ រៀលសម្រាប់អ្នកឈរទស្សនា ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV ផងដែរ។
លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រមូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន ៣២ នាក់ទៅចូលរួមហ្វឹកហាត់នៅមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ តាំងពីថ្ងៃទី ១៩ កុម្ភៈ មកម៉្លេះ ដើម្បីត្រៀមប្រកួតជម្រុះជុំដំបូងប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 ជាមួយក្រុមកោះម៉ាកាវ។
ខាងក្រោមជាវីដេអូសម្ដីរបស់កីឡាករទាំង ៣ កំពុងតែនៅក្នុងជំរំហ្វឹកហាត់ ដែលថតដោយ Page Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
អត្ថបទ៖ ម៉ឺន រស្មី
ប្រភព; sabay
ប្រភព; sabay
10:47 PM
Unknown



























