ដោយយើងចងចាំមានភាពស្រពិចស្រពិលប៉ុន្តែសកម្មភាពទាំងអស់នោះគឺស្ថិតនៅក្នុងខួរក្បាល់របស់យើង ។ពាក្យ Subconscious គឺចេញមកពីភាសាអាឡឺម៉ង់ Franchsubconcient ពាក្យនេះត្រូវបានបង្កើតឡើងដោយលោក Pierre Janet (1859-1947) ដែលជាអ្នកពន្យល់ហេតុផលស្រទាប់មុខងារនៃសម្បជញ្ញៈ ដែលជាការដឹងដ៏មានឥទ្ធិពលមួយដែលគាត់បានហៅថា សតិសម្បជញ្ញៈ។ ចំណែកលោក កាល ចុង បាននិយាយថា សម្បជញ្ញៈគឺមានដែនកំណត់ ហើយវាគឺជាឃ្លាំងនៃចំនេះដឹង ហើយក៏ជាបទពិសោធន៍ដែលយើងធ្លាប់បានធ្វើ។ នៅពេលដែលយើងបានជួបព្រឹត្តិការណ៍ស្រដៀងគ្នា រឺមាននរណាម្នាក់រំលឹក ឫក៏សួរយើង នូវអ្វីដែលយើងធ្លាប់បានធ្វើ នោះខួរក្បាលរបស់យើងនិងស្វែងរកសកម្មភាពនោះនៅក្នុងខួរក្បាល់ហើយប្រាប់មកខ្លួនយើងថាយើងធ្លាប់បានធ្វើសកម្មភាពបែបនេះ តែការចងចាំនោះមិនបានទាំងស្រុងនោះទេ។
ឧទាហរណ៍៖ កាលខ្ញុំនៅក្មេងខ្ញុំចូលចិត្ត បង្ហោះខ្លែង ហើយតែងតែត្រូវម៉ាក់របស់ខ្ញុំស្ដីអោយ ដោយសារតែខ្ញុំចូលចិត្តបង្ហោះនៅពេលថ្ងៃត្រង់ ហើយនៅពេលដែលខ្ញុំអង្គុយនិយាយលេងជាមួយមិត្តភក្កិអំពីរឿងដែលទាក់ទងជាមួយខ្លែង នោះខ្ញុំក៏នឹកឃើញនូវទិដ្ឋភាពដែលខ្ញុំបានធ្លាប់បានធ្វើនៅពេលកន្លងទៅ ដោយខួរក្បាលរបស់ខ្ញុំបានប្រាប់ថាសកម្មភាពនេះ ខ្ញុំធ្លាប់បានធ្វើ។
3:00 AM
Unknown


0 comments :
Post a Comment