Friday, February 28, 2014

បន្ទាប់​ពី​​ផ្អាក​ថត​​មួយ​រយៈ​ធំ​ដោយ​សារ​ការ​ស្លាប់​របស់ Paul Walker ខ្សែ​ភាពយន្ត “Fast & Furious 7” នឹង​ត្រូវ​រៀប​ចំ​ថត​ជា​បន្ត​ទៀត​ហើយ ដោយ​មាន​ការ​កែ​សម្រួល​សាច់​រឿង​ខ្លះ​ៗ​ផង​ដែរ។
តាម​រយៈ​ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ប្រាប់​គេហទំព័រ Hollywood Reporter ​ថា ផលិតកម្ម Universal នឹង​ចាប់​ផ្ដើម​ការ​ថត​ខ្សែ​ភាពយន្ត action នេះ​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១ ខែ​មេសា ដូច្នេះ​អ្នក​ដឹកនាំ​រឿង​លោក James Wan អាច​នៅ​សល់​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​ទៀត​មុន នឹង​ខ្សែភាពយន្ត​នេះ​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥។
ឈុត​ដែល​នៅ​សេសសល់​នឹង​អាច​ចំណាយ​ការ​ថត​រយៈ​ពេល​ពី ៦​ទៅ​៨​សប្ដាហ៍ បើ​យោង​តាម​ប្រភព​ពាក់ព័ន្ធ​មួយ​នេះ។ តួ​អង្គ​ និង​ក្រុម​ការងារ​ទាំង​អស់​ នឹង​ត្រូវ​ត្រលប់​មក​ជុំ​គ្នា​វិញ​នៅ​ទីក្រុង Atlanta ដែល​ជា​ទី​តាំង​ថត​ខ្សែ​ភាពយន្ត​ជា​បន្ត។
Fast 7 ត្រូវ​​ឈប់​​ថត​ពាក់​កណ្ដាល​ទី​នៅ​ពេល​ដែល​ Walker បាន​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​រថយន្ត​នៅ ទីក្រុង Valencia រដ្ឋ​ California កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២១៣ ដែល​តម្រូវ​ឲ្យ​កាលបរិច្ឆេទ​នៃ​ការ​ចេញ​បញ្ចាំង​ត្រូវ​ពន្យារ​ពេល ហើយ​អ្នក​និពន្ធ​រឿង លោក Chris Morgan និង​​ខាង​ផលិតកម្ម​ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ​ចំពោះ​ឈុត​ឆាក​ដែល​បាន​ថត​រួច និង​កែ​សម្រួល​សាច់​រឿង​ខ្លះ​ៗ។
បើ​តាម​ប្រភព​ដដែល​នោះ​ពួក​គេ​ជឿជាក់​ថា តួ​អង្គ​ដែល Walker សម្ដែង​នោះ អាច​នឹង​រៀប​ចំ​ឲ្យ​ចូល​និវត្តន៍​ជាជាង​សម្លាប់។ ទោះ​យ៉ាង​ណា​ខាង​ផលិតកម្ម Universal បដិសេធ​មិន​ធ្វើ​ការ​ឆ្លើយ​តប​ពី​រឿង​នេះ​ទេ ។
ឈុត​ឆាក​ដែល Paul Walker បាន​សម្ដែង​ក្នុង​រឿង Fast & Furious 6 មុន​ពេល​ស្លាប់៖


ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖
 hollywoodreporter

Tuesday, February 25, 2014

ពិត​ណាស់​កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​និយាយ​ពី​ iPhone ជំនាន់​ទី ៨ របស់ Apple ដែល​ល្បី​ថា​នឹង​​មាន​ការ​​រចនា​អេក្រង់​កាន់​តែ​ធំ​ជាង​​មុន ​​ដែល​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​។​ លេច​ឮ​ព័ត៌មាន​នេះ មាន​ប្រិយមិត្ត​​​​អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​​លួច​រំភើប​ក្នុង​ចិត្ត​រួច​ទៅ​ហើយ​ និង​​គិត​ថា​បើ​ដូច​តាម​ការ​ចុះ​ផ្សាយ​មែន​ ប្រាកដ​ជា​ល្អ​ជាក់​ជា​មិន​ខាន។
សុជាតិ និស្សិត​សាកល​វិទ្យា​ន័រតុន​ ដែល​ជា​អ្នក​និយម​លេង​ស៊េរី​​ iPhone ជា​ច្រើន​ជំនាន់​​បាន​បង្ហាញ​ការ​គាំទ្រ​​សម្រាប់​ការ​រចនា​​អេក្រង់​​ធំ​ជាង​មុន​របស់ iPhone បន្ទាប់​ពី​ឮ​ថា​ក្រុមហ៊ុន​ Apple គ្រោង​រចនា​ទាយាទ​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​​ប្លែក​ជាង​​មុន។
​”ជាព័ត៌មាន​ដ៏​រីករាយ ហើយ​ខ្ញុំ​​នឹង​គាំទ្រ​ពេញ​ទំហឹង​ សម្រាប់​ការ​រចនា​អេក្រង់កាន់​តែ​ធំជាង​មុន​​របស់ iPhone 6 ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ពេញចិត្តក្នុង​ការ​ប្រើប្រាស់​ iPhone និង​បន្ត​ការគាំទ្រ​បន្ថែម​ទៀត”។
ជា​ច្រើន​ជំនាន់​មក​ហើយ Apple បាន​រចនា​អេក្រង់​ទូរសព្ទ​របស់​ខ្លួន​ពី ៣ ទៅ ៤ អ៊ីង ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន។
លោក​ ហេង សេង​អាន អ្នក​ជំនួញ​ និង​ក៏​​ជា​អ្នក​គាំទ្រ​​ផលិតផល​របស់ Apple ​មួយ​រូប​​បាន​ប្រាប់​ថា ក្រៅ​ពី​សំឡឹង​លើ​គុណ​ប្រយោជន៍​​លើ​​​មុខងារ​ប្រើប្រាស់ បើ​គិត​លើ​អេក្រង់​ លោក​​ក៏​ចាប់​អារម្មណ៍​និង​ឲ្យ​តម្លៃ​ខ្ពស់​​ក្នុងការ​ទិញ​យក​ទៅ​ប្រើប្រាស់​នោះ​ដែរ។
លោក​ថា កន្លង​ទៅ ការ​រចនា​អេក្រង់​របស់ iPhone តូច​ពេក​​ពិបាក​ក្នុង​ការ​ប្រើប្រាស់ និង​ធ្វើ​ឲ្យ​រិះគន់​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។ លោក​បន្ត​ថា ​បើ iPhone 6 ​បំពាក់​អេក្រង់​ធំ​ជាង​មុន ពិត​ជា​ពិសេស​ខ្លាំង​ណាស់​។​ យ៉ាណា​​លោក​នឹង​ចាំ​មើល​ តើ​ទាយាទ​ជំនាន់​ក្រោយ​របស់ Apple នេះ នឹង​អស្ចារ្យ​ដល់​កម្រិត​ណា។
គិត​ត្រឹម iPhone 4s ចុះ​ក្រោម គ្រប់​ស៊េរី​ទាំង​អស់​​របស់ Apple បំពាក់​​អេក្រង់​ត្រឹម​តែ ៣,៥ អ៊ីញ​ប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំ ២០១២ ក្រុមហ៊ុន Apple បាន​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ដែល​ពង្រីក​អេក្រង់ iPhone ​ទៅ ៤ អ៊ីញ​ បន្ទាប់​ពី​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ និង​ជា​ពិសេស​ប្រជាប្រិយភាព​​ផលិតផល​របស់​ក្រុមហ៊ុន​គូ​ប្រកួត​ប្រជែង។
លោក​ សូឡី មេជាង​រោងពុម្ព​មួយ​កន្លែង​បាន​ឲ្យ​ដឹង​ថា​ បើ​ iPhone 6 មាន​អេក្រង់​ធំ​មែន​លោក​គិត​ថា​ Apple កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ថែម​ទៀត។ លោក​បាន​តាម​ដាន​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់​ទង​ iPhone 6 លោក​សង្ឃឹម​នឹង​ជឿ​ជាក់​ថា​ iPhone 6 ពិត​ជា​មាន​អេក្រង់​ធំ​ជាង​ជំនាន់​មុន​ៗ​ពិត​ប្រាកដ​មែន។
យោង​តាម​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​លួច​ឲ្យ​ដឹង​ថា ទាយាទ​ជំនាន់​ក្រោយ​របស់ Apple គឺ iPhone 6 នឹង​បំពាក់​អេក្រង់​ពី​រ​ជម្រើស​គឺ អេក្រង់ ៤,៥ អ៊ីញ និង​អេក្រង់ ៥ អ៊ីញ។ ​ប៉ុន្តែ​​បើ​តាម​ការ​ស្ទាបស្ទង់​ក្រៅ​ផ្លូវការ​មួយ​​របស់ Sabay បាន​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ស្រលាញ់​ពេញ​ចិត្ត iPhone 6 ដែល​មាន​ទំហំ​ ៥.៥ អ៊ីញ ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ពួកគេ។ ចុច​ទីនេះ ដើម្បី​មើល​ការ​ការ​ធ្វើ​ស្ទាបស្ទង់​នេះ។
អត្ថបទ៖ ដារ៉ាឆានី
ចំពោះប្រិយមិត្តដែល ទន្ទឹងរង់ចាំទូរស័ព្ទ smartphone របស់ក្រុមហ៊ុន Samsung ជាយូរមកហើយនោះ ពេលនេះបានបង្ហាញខ្លួនហើយ គឺ Galaxy S5 ដែលជាម៉ូដែលថ្មី ទើបតែត្រូវបានចេញ កាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ជាមួយនឹងរូបរាង ដ៏គួរអោយទាក់ទាញតែម្តង។
ហើយចំពោះទូរស័ព្ទមួយនេះ ក៏ត្រូវបានបង្ហើបអោយ ដឹងថា អាចនឹងមានតម្លៃ សមរម្យជាងGalaxy SIII និង Galaxy S IV នៅពេលដាក់លក់។ ហើយវាមានបន្ថែម លក្ខណៈពិសេសថ្មីៗទៀត ទៅលើ Hardware ដូចជា Fingerprint sensor ដើម្បីដោះសោរទូរស័ព្ទ និងបញ្ជាក់ពីការបង់ប្រាក់ តាមទូរស័ព្ទ ព្រមទាំងមានកម្មវិធី ត្រួតពិនិត្យចង្វាក់បេះដូង ទៀតផង និងមាន ការកែច្នៃ កាមេរ៉ាព្រមទាំង processor ផ្សេងៗទៀតអោយ កាន់តែល្អប្រសើរជាងមុន។
Galaxy S5 មានអេក្រង់ធំជាងមុន ដែលមានទំហំ ៥.១អ៊ីញ ហើយថែមទាំងមាន ការច្នៃម៉ូតសារជាថ្មី ទៅលើផ្នែកខាងក្រោយ ជាមួយនឹង ប្រហោងធ្លុះជាច្រើន។ ចំពោះទម្ងន់វិញ Galaxy S5 ធ្ងន់ជាង Galaxy S4 ១៥ក្រាម ហើយថែមទាំងមាន ទំហំធំជាងទៀតផង។
ខាងក្រោមនេះគឺជា តារាងប្រៀបធៀបរវាង លក្ខណៈពិសេសរបស់ Galaxy S5 និង Galaxy S4 ៖






ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ថ្ងៃនេះខ្មែរឡូត នឹងនាំប្រិយមិត្តទៅទស្សនា តំបន់ទេសចរណ៍ដ៏ ល្បីៗប្រចាំប្រទេសកម្ពុជា ដែលជាគោលដៅ ភ្ញៀវអន្តរជាតិមាន បំណងមកលេង ដែលមានទាំង តំបន់ប្រវតិ្តសាស្រ្ត រមណីយដ្ឋានផ្សេងៗជាដើម។ ចង់ដឹងថាតើ តំបន់ទាំងនោះស្ថិតនៅឯណា ខ្លះសូមទស្សនារូបភាពខាងក្រោម៖
១.មកទស្សនាចម្លាក់ បុរាណនៅឯ ប្រាសាទអង្គរ
វាស្ថិតនៅក្នុង ខេត្តសៀមរាបនៃ ប្រទេសកម្ពុជា អង្គរធ្លាប់ជាទីក្រុង សម័យបុរាណហើយ មានភាពរុងរឿងជាខ្លាំង ដែលមានប្រាសាទបុរាណ ជាច្រើននៅទីនោះ ដូចជាប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ល្បីល្បាញ ជុំវិញពិភពលោក មានបង្កប់ទៅដោយ ចម្លាក់បុរាណយ៉ាងអស្ចារ្យ។ មិនទាន់អស់នៅឡើយទេ នៅមានប្រាសាទជាច្រើនទៀត ដូចជា ប្រាសាទតាព្រហ្ម, បន្ទាយស្រី ជាដើម។
២.ទស្សនាទិដ្ឋភាព នាទីក្រុងភ្នំពេញ
ភ្នំពេញជាទីក្រុង ដ៏សកម្មគ្រប់វិស័យ ហើយមានកន្លែងកំសាន្ត ជាច្រើនដូចជា សារមន្ទីរជាតិ, ព្រះបរមរាជវាំង, វត្តភ្នំ, ផ្សារធំថ្មី, មាត់ទន្លេ, ព្រមទាំងមានភោជនីយដ្ឋាន ដ៏អស្ចារ្យជាច្រើនទៀត។
៣.រីករាយជាមួយនឹង ធម្មជាតិដ៏ស្ងាត់ជ្រងំ នាបឹងទន្លេសាប
បឹងទន្លេសាបជាបឹង ដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធទឹក ហូរបញ្ច្រាសទៅមក ធ្វើអោយបឹងនេះ ក្លាយជាបឹងដ៏ធំ ជាងគេបំផុត ដែលមានផ្ទុកទៅដោយ ត្រីនិងសត្វបក្សីដែល ជិតផុតពូជ ជាច្រើនប្រភេទ នៅទីនោះ។
៤.ដេកហាលថ្ងៃ នៅឯកោះជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា
ប្រសិនបើអ្នក ចូលចិត្តជ្រមុជទឹករាក់ៗ បោះជម្រុំ ដេកហាលថ្ងៃ ក្នុងអាកាសធាតុ តំបន់ត្រូពិច នោះគ្មានកន្លែងណាល្អជាង កោះដែលនៅក្នុង ខេត្តព្រះសីហនុឡើយ ក៏នៅមានកោះជាច្រើនទៀត ក្នុងខេត្តកោះកុងផងដែរ។
៥.ទៅលេង ប្រាសាទព្រះវិហារ
ស្ថិតនៅក្នុងខេត្តព្រះវិហារ ព្រះរាជាណាចក្រ កម្ពុជា។ នៅទីនោះមាន ប្រាសាទដ៏ស្រស់ស្អាតដែល សំកាំងនៅលើកំពូល ច្រាំងចោតដ៏ធំសម្បើម។
៦.ជិះលេងតាម ទន្លេមេគង្គនៅឯ ខេត្តក្រចេះ
ក្រចេះជាខេត្ត ដាច់ស្រយ៉ាលមួយ នៃព្រះរាជាណាចក្រ កម្ពុជា ដែលកាលពីមុន កម្រមានភ្ញៀវទេសចរ ទៅលេងនៅទីនោះ។ តែវាជារមណីយដ្ឋាន ដ៏អស្ចារ្យមួយបែបធម្មជាតិ ហើយយើងក៏អាច ធ្វើដំណើរតាមទឹក ដើម្បីមើលទេសភាព ទន្លេមេគង្គក៏ដូចជា ត្រីផ្សោតដ៏គួរអោយ ចាប់អារម្មណ៍ផងដែរ។
៧.ទៅលេងនៅ ខេត្តព្រះសីហនុ
ខេត្តនេះជាតំបន់ ដ៏ពេញនិយម លំដាប់ទីបីក្នុង ប្រទេសយើង។ ដោយសារតែខេត្តនេះ សំបូរកន្លែងកំសាន្តជាច្រើន សម្រាប់ភ្ញៀវទេសចរកំសាន្ត។ ព្រមទាំងមាន ឆ្នេរខ្សាច់យ៉ាងស្អាត រួមផ្សំនឹងទឹកសមុទ្រ ខៀវស្រងាត់ទៀតផងនោះ បានធ្វើអោយភ្ញៀវទេសចរ ជាច្រើនតែងតែចង់ ទៅលេងនៅទីនោះ ម្តងហើយម្តងទៀត។
៨.ភ្នំជីសូរ ដ៏តូចច្រឡឹង
ភ្នំនេះនៅជិតនឹង ទីក្រុងភ្នំពេញ ហើយមានច្រាំងចោត យ៉ាងព្រឺក្បាលខណៈពេល ដែលយើងធ្វើដំណើរឡើង ទៅលើកំពូលភ្នំ។ តែពេល ដែលទៅដល់ យើងនឹងឃើញទស្សនីយភាព ធម្មជាតិយ៉ាងស្រស់ត្រកាល ដែលដក់ក្នុងអារម្មណ៍ របស់យើងទាំងអស់គ្នា។
៩.ទៅមើលចេតិយ ដ៏គួរអោយស្ញប់ស្ញែង នៅឯ ឧត្តុង្គ
ឧត្តុង្គជាអតីតទីក្រុង របស់ព្រះរាជាណាចក្រ កម្ពុជា។ ហើយក៏ជាតំបន់ប្រវត្តិសាស្រ្ត ដែលពោរពេញទៅដោយ ចេតិយ៍និងប្រាសាទចាស់ៗ ដ៏គួរអោយចង់គយគន់។
១០.ទស្សនីយភាពនៃ សំណង់កាលពីជំនាន់បារាំង នៅឯខេត្ត បាត់ដំបង
បាត់ដំបងជាខេត្តមួយ ដែលសំបូរអគារក៏ ដូចជាសំណង់ចាស់ៗ កាលពីជំនាន់ បារាំងធ្វើជាអាណានិគម។ ហើយដែលសព្វថ្ងៃនេះ សំណង់ទាំងនោះក្លាយ ជាទីចាប់អារម្មណ៍ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានទៅលេង គ្រប់កន្លែងអស់ ហើយឬនៅ?
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ភ្នំពេញ៖ ចំពោះអ្នកដែល និយមលេងហ្វេសប៊ុក ប្រាកដជាស្គាល់នូវតារាហ្វេសប៊ុកជាច្រើនរួចមកហើយ ដែលសុទ្ធសឹងជាស្រីស្អាត និងប្រុសស្អាត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញវីដេអូក្ដៅសាច់មួយ ដែលជាជំលោះរវាងតារាហ្វេសប៊ុក និងតារាហ្វេសប៊ុក វាយគ្នានៅឯមជ្ឈមណ្ឌល មហាសន្និបាតកោះពេជ្រ។
យោងតាមប្រភពព័ត៌មានហ្វេសប៊ុក បានឲ្យដឹងថា ពួកនាងទាំងពីមានឈ្មោះថា Honey Tyty និង Yp Fina។ ម្នាក់ដែលពាក់អាវខ្មៅមានឈ្មោះថា YP Fina និងម្នាក់ទៀតពាក់អាវពណ៌ទឹកក្រូច មានឈ្មោះថា Honey Tyty។ យោងតាមប្រភពវីដេអូ បានឲ្យដឹងថា YP Fina ត្រូវ Honey Tyty វាយគឺដោយសារតែនាងឌឿគេពេក តែចំពោះបញ្ហាពិតប្រាកដនោះ យើងមិនបានដឹងឡើយ។
បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖

ប្រភព៖ ហ្វេសប៊ុក
កែសម្រួលដោយ tOmAtO
ខ្មែរឡូត
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូមួយខ្សែ ដែលបង្ហាញពីសកម្មភាព របស់យុវតី២នាក់ បានវាយតប់គ្នាយ៉ាងចាស់ដៃ នៅកណ្តាលផ្លូវ ដោយមិនគិតក្រែងថា ខ្លួនគឺជាមនុស្សស្រីឡើយ។
បើតាមខ្សែវីដេអូ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា នាំគ្នាចែកចាយជាបន្តបន្ទាប់នេះ បានបង្ហាញឲ្យឃើញថា នៅក្នុងហេតុការណ៏ប្រតាយប្រតប់គ្នា នៅកណ្តាលផ្លូវនោះ គឺមានយុវតីចំនួន២ក្រុម មានគ្នាប្រហែល៦-៧នាក់ ប៉ុន្តែមានតែយុវតី ចំនួន២នាក់ប៉ុណ្ណោះ ដែលបានវាយតប់គ្នា រីឯអ្នកដទៃទៀត បានឈរ និងអង្គុយមើល។
នៅក្នុងហេតុការណ៏វាយតប់គ្នានេះដែរ គេសង្កេតឃើញថា យុវតីទាំង២នាក់នោះ ហាក់បានណាត់កន្លែងគ្នា ដើម្បីបញ្ចេញកំហឹងរៀងៗខ្លួនអីចឹង ដែលនេះគឺជាទង្វើមួយ ធ្វើឲ្យអាប់អោនកេត្តិយសយ៉ាងខ្លាំង ចំពោះខ្លួនដែលជានារីភេទ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការសង្កេតមើល តាមខ្សែវីដេអូនោះ យុវតីទាំងនោះ សុទ្ធតែមានវ័យក្មេងៗ និងកំពុងស្ថិតក្នុងវ័យសិក្សានៅឡើយ ប៉ុន្តែបែរជាភ្លើតភ្លើន សប្បាយភ្លេចខ្លួន មិនខិតខំរៀនសូត្រ មិនជួយការងារឪពុកម្តាយ រហូតឈានដល់ការបង្កជម្លោះ នៅតាមដងផ្លូវសាធារណៈទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
សូមយុវតី យុវនារីទាំងអស់ កុំភ្លើតភ្លើនភ្លេចខ្លួន និងយកតំរាប់តាមឲ្យសោះ
ប្រភព ៖ ហ្វេសប៊ុក
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
សកម្មភាពរបស់មនុស្ស ២ក្រុម បានបង្កឲ្យមនុស្សម្នា និង អ្នកដំណើរ ជាច្រើន មានការភ្ញាក់ផ្អើល នាំគ្នាចោមរោមឈប់មើល។
អ្នកដំណើរក្នុងរថយន្ត បានប្រទះឃើញនូវហេតុការណ៍ វាយតប់គ្នាមួយ នៅតាមដងផ្លូវ និង បានថតជាវីដេអូឃ្លីប នូវសកម្មភាព របស់មនុស្សទាំងនោះ ដែលមានទាំងស្រី មានទាំងប្រុស បានបង្កភាពចលាចល នៅតាមដងផ្លូវ ជាខ្លាំង។ ពួកគេ បាននាំគ្នា ឈប់ចតម៉ូតូ និង ធ្វើការវាយតប់គ្នាទៅវិញទៅមក ដោយមិនដឹងថា មានជម្លោះក្នុងរឿងអ្វីឡើយ។ យ៉ាងណាមិញ ប្រភពវីដេអូឃ្លីប ដែលត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក មិនបានបញ្ជាក់ឲ្យដឹង ពីទីតាំងនៃហេតុការណ៍នេះឡើយ។
សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីបខាងក្រោម៖
ប្រភពវីដេអូពី បណ្តាញសង្គមហ្វេសប៊ុក
ដោយ សី
ខ្មែរឡូត
បន្តមក​ពិខ្មែឡូត

Monday, February 24, 2014

គ្រាន់​តែ​និយាយ​ពី Power Girls ប្រិយមិត្ត​ទាំងអស់ ជាពិសេស​អ្នក​កម្សាន្ត FireStorm ប្រាកដ​ជា​ធ្លាប់​ឮ​ និង​​​បាន​ដឹង​ហើយ​ពី​សមត្ថភាព​ប្រយុទ្ធ ក៏​ដូចជា​ភាព​ក្លាហាន​ដែល​ហ៊ាន​ចេញ​តតាំង ក៏​ដូចជា​ឡើង​ឆាក​ប្រកួត FireStorm ជាមួយ​ក្រុម​បុរសៗ​ដោយ​គ្មាន​​ខ្លាចរអា​បន្តិច​ឡើយ។
ជាក់ស្ដែង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK និង JX ប្រចាំ​ប្រទេស​កម្ពុជា CCC Grand Final 2013 ក្រុម Power Girls បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ឆាក ដើម្បី​ប្រកួត​សាកល្បង​សមត្ថភាព​ប្រយុទ្ធ FireStorm ទោះបីជា​បាន​ដឹង​មុន​ទៅ​ហើយ​ថា ពួក​គេ​នឹង​ប៉ះ​ដៃគូ​ប្រយុទ្ធ​ជាបុរសៗ​ក៏​ដោយ។ ជា​លទ្ធផល Power Girls ទទួល​បរាជ័យ​ក្នុង​លទ្ធផល ៥ ទល់​នឹង ៣។
ទោះជា​ទទួល​បរាជ័យ​ជា​ច្រើនលើកច្រើនសា ប៉ុន្តែ​ក្រុម​ស្រី​ស្អាត Power Girls មិន​ដែល​គិត​ថា​បោះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន​ឡើយ ដោយ​តែងតែ​បង្ហាញ​វត្តមាន​ជា​រៀងរាល់​ការ​ប្រកួត​ដែល​ទាក់ទង​ទៅ​នឹង​សេវា​កម្សាន្ត FireStorm នៅ​តាម​បណ្ដា​ណិត​ផ្សេងៗ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ ក៏​ដូចជា​​កៅអី​ប្រកួត NYC 2014 ផង​ដែរ។
ជាមួយ​នឹង​កៅអី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ NYC 2014 នេះ ក្រុម​ស្រី​ស្អាត Power Girls បាន​ក្លាយ​ជា​ក្រុម​នារី​ដំបូង​ដែល​នឹង​បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​ជា​លក្ខណៈ​ផ្លូវការ​នៅ​លើ​ឆាក​ប្រកួត E-Sport។ ចង់​ដឹង​ថា​សមត្ថភាព​ប្រយុទ្ធ​របស់​ស្រី​ស្អាត​អស្ចារ្យ​ប៉ុណ្ណា កុំ​ភ្លេច​គាំទ្រ​ក្រុម​នារី​ឆ្នើម FireStorm ដំបូង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍ NYC 2014 ខាង​មុខ​នេះ​ណា!
អូ! រវល់​តែ​និយាយ​ពី​សមត្ថភាព​ប្រយុទ្ធ​របស់​ក្រុម​នារី​ឆ្នើម ប៊ិះ​ភ្លេច​ប្រាប់​ដល់​ប្រិយមិត្ត​ថា ក្រៅ​ពី​សមត្ថភាព​ប្រយុទ្ធ​សេវា​កម្សាន្ត​អនឡាញ ក្រុម​នារី​ឆ្នើម​ទាំង ៥ រូប Huni_YongII (ប្រធាន​ក្រុម), Mini_Panda, Im_Gz_Girl, Fire_Fighter និង Belly_D ក៏​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ដែរ ដោយ​ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​អ្នក​ធ្លាប់​ឃើញ​ផ្ទាល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​បុរសៗ​មួយ​ចំនួន​ក៏​ធ្លាប់​សារភាព​ដែរ​ថា ធ្លាប់​ចាញ់​ការ​ប្រកួត​ដោយសារ​តែ​បែក​អារម្មណ៍​ជាមួយ​នឹង​សម្រស់​ស្រី​ស្អាត Power Girls ទាំង ៥ រូប​ផង​ដែរ។
ចង់​ដឹង​ថា ក្រុម​ស្រី​ស្អាត​មាន​សម្រស់​ស្អាត​ដូច​គេ​ថា​មែន​អត់ សាក​ទស្សនា​រូបភាព​ខាងក្រោម​នេះ​បន្តិច​ទៅ ប្រិយមិត្ត​នឹង​ដឹង​ហើយ៖
Power Girls (@CCC Grand Final)
រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ Belly_D, Huni_YongII (ប្រធានក្រុម) Im_Gz_Girl, FireFighter, Mini_Panda
Mini_Panda (រូប​ថត​ពី Power Girls)
Belly_D (រូប​ថត​ពី Power Girls)
Wow… ពិត​ជា​ស្អាត​ដូច​គេ​ថា​មែន! សុំ​ធ្វើ​ជា​អ្នក​គាំទ្រ​មួយ​សិន។ ចុះ​ប្រិយមិត្ត​វិញ​គិត​ម៉េច​ដែរ? ស្អាត​អត់​ប៉ុណ្ណឹង?
អត្ថបទ៖ ភីឆាយ

មតិ ទៅកាន់ “ក្រុម​ស្រី​ស្អាត Power Girls ពិតជា​​ស្រស់​​ស្អាត​ដូច​គេ​ថា​មែន!”

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​មាន Interface ស្រស់​ស្អាត និង​ដំណើរការ​បាន​ល្អ​ជាង Windows 7។ ទោះ​ជា​យ៉ាង​ណា ហាក់​នៅ​មាន​បញ្ហា​ខ្លះៗ ជាក់​ស្ដែង អ្នក​ប្រើ Operating System នេះ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន បាន​ជួប​បញ្ហា error លើ Wireless គឺ​មិន​អាច​ស្វែងរក Wireless ដែល​នៅ​ជុំវិញ​បាន។ ផ្លូវ​ដែល​អ្នក​ប្រើ​នឹក​ឃើញ​មុន គឺ​តម្លើង Windowsថ្មី។ ចុះ​តើ​មាន​វិធី​ណា​ឱ្យ​ងាយ និង​ចំណេញ​ពេល​ជាង​នេះ​ឬ​ទេ?
ទំព័រ​នេះ Sabay សូម​បង្ហាញ​ដំណោះស្រាយ​លើ​បញ្ហា​មិន​ស្គាល់ Wireless នេះ​ដូច​ត​ទៅ៖
- នៅ​ពេល Wireless មាន​បញ្ហា​នឹង​ចេញ​សញ្ញា​ដូច​រូប៖
- សូម​ចូល​ទៅ Computer Management ដោយ​ស្ដាំ mouse លើ Computer រួច​រើស​យក Manage។
- ត្រង់​នេះ សូម​ចូល​ទៅ Device Manager (ផ្នែក​ស្ដាំ) ហើយ​នៅ​ផ្នែក​ខាង​ឆ្វេង សូម​លុប (Uninstall) នៅ​លើ​ឈ្មោះ Wireless Network Adapter របស់​អ្នក។ (ឧទាហរណ៍៖ ក្នុង​រូប​មាន​ឈ្មោះ Qualcomm Atheros AR5B97 Wireless Network Adapter) បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK និង​ស្កេន hardware changes នៅ​លើ Network Adapters ជា​ការ​ស្រេច។
ចុង​ក្រោយ​អ្នក​នឹង​ឃើញ Wireless ដំណើរការ​ដោយ​ស្គាល់ wireless នៅ​ជិតៗ​ជា​មិន​ខាន។
សាក​ល្បង​ម្ដង​មើល៍ តាម​បាន​ផល​អត់?
ពិត​ជា​លេច mobile OS ថ្មី​នៅ​ព្រឹត្តិការណ៍​សមាជ MWC 2014 នេះ​មែន ដោយ Samsung បើក​ឆាក​ភ្លាម​បង្ហាញ​នាឡិកា​ឆ្លាតវៃ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS មិន​មែន Android ដូច Galaxy Gear ជំនាន់​មុន​ឡើយ។
អត្ថបទ៖ iWatch ឆ្នាំ ២០១៤ ចេញ​ជា​រូបរាង​ដែរ​អត់?
Galaxy Gear 2 និង Gear 2 Neo
នាឡិកា​ថ្មី​ដែល​ត្រូវ​ប្រកាស​ចេញ​ម្ដង​ពីរ​ម៉ូដែល​នៅ MWC នេះ មាន​ឈ្មោះ​ថា Galaxy Gear 2 និង Gear 2 Neo។ មិន​ត្រឹមតែ​ប្រើ OS ថ្មី Tizen ប៉ុណ្ណោះ​ទេ រីឯ​មុខងារ​ក៏​ត្រូវ​បាន update កាន់​តែ​ពិសេស​ជាង Galaxy Gear មុន​ដែល​ដំណើរការ​ដោយ Android។ រូបរាង​កាន់​តែ​ស្ដើង និង​ស្រាល​ជាង​ជំនាន់​មុន។
រូប Galaxy Gear 2៖
អេក្រង់ Galaxy Gear 2 នៅ​តែ​មាន​រក្សា​ទំហំ​ដដែល​គឺ ១,៦៣អ៊ីញ​ប្រភេទ Super AMOLED ហើយ​មាន resolution320x320px ចំណែក CPU ត្រូវ​បាន​បង្កើន​ល្បឿន​ពី dual-core 800MHz ឡើង​ដល់ 1GHz RAM ទំហំ​ដដែល​គឺ512MB ។ កាន់​តែ​ពិសេស នាឡិកា​ជំនាន់​ថ្មី​នេះ មាន​បច្ចេកវិទ្យា​ត្រួតពិនិត្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ជាង​មុន (health sensor) ហើយ​មាន Infrared ​ប្រើ​សម្រាប់​គ្រប់គ្រង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាន​យ៉ាង​ងាយស្រួល។ យ៉ាងណាមិញ ចំពោះ​ថាមពល​ថ្ម​តូច​ជាង​មុន​គឺ​ពី 315mAh មក​ត្រឹម 300mAh។ រីឯ​កាមេរ៉ា​ទំហំ 2MP HD

រូប Galaxy Gear 2 Neo
នាឡិកា Gear ថ្មី​នេះ ​ចែក​ចេញ​ពី ២ស៊េរី​ដោយ​នៅ​មាន Gear 2 Neo មួយ​ទៀត។ Gear 2 Neo ពុំ​មាន​កាមេរ៉ា​ទេ ហើយ​ស្រាល​ជាង Galaxy Gear 2 ៥៥ក្រាម។ នាឡិកា​ទាំង​ពីរ​ស៊េរី​នេះ​មិន​ចូល​ទឹក និង​ធូលី​ដី​ដូច​គ្នា។
Samsung បាន​បញ្ជាក់​ថា Gear ស៊េរី​ថ្មី​ទាំង​ពីរ​នឹង​គាំទ្រ​ភ្ជាប់​ប្រើ​ជា​មួយ Smartphone ត្រកូល Galaxy បាន​ជា​ច្រើន​ម៉ូដែល។ កម្មវិធី​មាន​ស្រាប់​នៅ​លើ​នាឡិកា​ឆ្លាតវៃ​នេះ​រួម​មាន PayPal, Evernote, Feedly, Path និង Line ជា​ដើម។ គេ​រំពឹង​ថា Gear 2 និង Gear 2 Neo នឹង​ចេញ​លក់​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ ឯ​តម្លៃ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ៕
អាន​អត្ថបទ៖ Qualcomm ចេញ SmartWatch ដេញ​ជើង Galaxy Gear របស់ Samsung
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ thenextwebgsmarena

មតិ ទៅកាន់ “ទីបំផុត Samsung បើក​កកាយ mobile OS ថ្មី​ពិត​មែន​នៅ​លើ SmartWatch”


Saturday, February 22, 2014

ក្រុមហ៊ុន​ Samsung បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា កាមេរ៉ា Samsung Galaxy Camera 2 នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ខែ​មីនា ខាង​មុខ​នេះ បន្ទាប់​ត្រូវ​បាន​ក្រុមហ៊ុន Samsung យក​មក​ដាក់​ពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អេឡិចត្រូនិក​ CES 2014 កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ។
កាមេរ៉ា​ជំនាន់​ក្រោយ​ស្នង​តំណែង Galaxy Camera មួយ​នេះ នឹង​មាន​តម្លៃ ៤៥០ ដុល្លារ។
អាន​អត្ថបទ៖ Samsung ចេញ​ជំនាន់​ Galaxy Camera 2 បច្ចេកវិទ្យា​កាន់​តែ​ទំនើប
Galaxy Camera 2 បំពាក់​ដោយ sensor 16.3 មេហ្គា​ភិចសែល​ជាមួយ​នឹង BSI, កម្រិត​ស៊ូម 21x optical zoom, wide angle lens 23 mm និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 Jelly Bean ។ ក្រៅ​ពី​នេះ Galaxy Camera 2 ដើរ​ដោយ quad core 1.6 GHz processor គាំទ្រ​ដោយ RAM 2GB ខណៈ​ដែល​អេក្រង់ HD Super Clear Touch LCD មាន​ទំហំ ៤,៨ អ៊ីញ។ ចំណែក​អង្គ​ចងចាំ​វិញ មាន​បំពាក់​ជា​ស្រេច​នៅ​ខាង​ក្នុង​ទំហំ 8 GB និង​អាច​មាន microSD card slot ដែល​អាច​គាំទ្រ​ដល់​ទៅ 64 GB ឯណោះ។
Galaxy Camera ស៊េរី​មុន មាន CPU ល្បឿន quad core 1.4 GHz គាំទ្រ​ដោយ RAM តែ 1GB ប៉ុណ្ណោះ ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1។ តម្លៃ​ប្រមាណ​ជា​ជាង ៣០០ ដុល្លារ។
យ៉ាង​ម៉េច​ដែរ​ប្រិយមិត្ត ចាប់​អារម្មណ៍​ដែរ​អត់?
ដោយ៖ សុផាត
ប្រភព៖ geek-gadgets

មតិ ទៅកាន់ “Samsung Galaxy Camera 2 មាន​តម្លៃ​តែ…$”

ក្រុមហ៊ុន​ទូរសព្ទ​ជា​ច្រើន​បាន​អះអាង​ថា​ ស្មាតហ្វូន​របស់​ខ្លួន​ជា​ស្មាតហ្វូន​ដែល​ស្ដើង​ជាង​គេ​បង្អស់ ប៉ុន្តែ​ឥឡូវ​ពួកគេ​ភ្ញាក់​ព្រើត​ ដោយ​ក្រុមហ៊ុន​ចិន​មួយ​ស្ងាត់ៗ​ស្រាប់​តែ​បញ្ចេញ​ស្មាតហ្វូន​ដែល​ស្ដើង​ជាង​គេ​លើ​លោក​ពិត​ប្រាកដ​នោះ។
Elfie S5.5 របស់​ក្រុមហ៊ុន Gionee មាន​កម្រាស់​តែ ៥,៥ មិល្លីម៉ែត្រ​ប៉ុណ្ណោះ អេក្រង់ ៥ អ៊ីញ RAM 2GB ដំណើរ​ការ​ដោយ quad core 1.7 GHz processor ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Amigo Android ។ ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ ៥ មេហ្គា​ភិចសែល ខណៈ​ដែល​កាមេរ៉ា​ក្រោយ ១៣ មេហ្គា​ភិចសែល។
Elfie S5.5 មាន​ពីរ​ម៉ូដែល គឺ 3G (ប្រហែល ៣៧០ ដុល្លារ) អាច​កុម្ម៉ង់​ទិញ​បាន និង 4G LTE ដែល​នឹង​ចេញ​នៅ​ខែ​មិថុនា ៕
ក្រោយ​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​អាជីព​កំប្លែង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ពេល​នេះ​ នាយ គ្រឿន បែក​ធ្លាយ​ព័ត៌មាន​មក​ថា កំពុង​មាន​ចំណង​ស្នេហ៍​ថ្មី​ក្បត់​ប្រពន្ធ ដែល​កំពុង​មើល​ថែ​កូន​ខ្ចី ​ឯ​ស្រុក​កំណើត​ទៅ​វិញ។
ក្នុង​ជំនួប​កាល​ម្សិល​មិញ តារា​កំប្លែង​ស្ងួត​រូប​នេះ មិន​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ធ្លាយ​ចេញ​ហូរហែ​ពី​ចំណង​ស្នេហ៍​ក្បត់​ចិត្ត​ប្រពន្ធ​ឡើយ ដោយ​លើក​ហេតុផល​ថា មនុស្ស​ប្រុស​នៅ​ឆ្ងាយ​ប្រពន្ធ​តែ​ប៉ុណ្ណឹង​ឯង តែង​តែ​មាន​នាយអាយ​អញ្ចឹង​ហើយ។ “ខ្ញុំ​គ្រាន់​តែ​ញ៉ែ​លេង​តើ! អត់​មាន​ស្នេហា​អី​ទេ ជួប​ក៏​ជួប​ទៅ មិន​ជួប​ក៏​អត់​ទៅ”។ នាយ​បញ្ជាក់​ដោយ​ខ្លី​បែប​កំប្លែង។
នាយ គ្រឿន បង្ហើប​ឲ្យ​ដឹង​បន្ថែម​ថា មិន​មែន​មាន​តែ​នារី​ម្នាក់​នោះ​ទេ ដែល​រូប​គេ​តែង​លែបខាយ​សំដី​ជាមួយ​នា​ពេល​កន្លង​មក មាន​ច្រើន​ស្ទើរ​រាប់​មិន​អស់​ទៅ​ហើយ រួម​មាន​ទាំង​អ្នក​នៅ​ភ្នំពេញ និង​ តាម​ខេត្ត​ទៀត​ផង ក្នុង​ដំណើរ​ចុះ​ទៅ​សម្ដែង​ម្ដងៗ។ គ្មាន​អ្វី​ជា​អាថ៌កំបាំង​នោះ​ទេ សម្រាប់​មនុស្ស​ប្រុស​នោះ ប៉ុន្តែ​ត្រូវ​ដឹង​ពី​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្ដី និង​ជា​ឪពុក​របស់​គេ។
“ពេល​ខ្លះ​​មាន​អ្នក​ខល​មក​លេង​សុំ​រាប់​អាន ក៏​ភ្លាត់​មាត់​សួរ​ស្អាត​អត់​អញ្ចឹង​ទៅ មិន​មែន​ជា​ចំណង​ស្នេហ៍​អី​នោះ​ទេ”។
នាយ គ្រឿន ជា​តារា​កំប្លែង​កំពុង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ក្រុម និង​ទទួល​បាន​កាត​កោត​សរសើរ​ពី​មេកោយ​ជា​ហូរហែ​ចំពោះ​សមត្ថភាព​សម្ដែង។ នាយ​អះអាង​ថា មិន​បាន​ភ្លេច​ភរិយា​កម្សត់កម្រ ដែល​កំពុង​មើល​ថែ​កូន​ខ្ចី​នៅ​ស្រុក​កំណើត​នោះ​ទេ គ្រាន់​តែ​ជា​ការ​លែបខាយ​សំដី ដើម្បី​បង្កើត​ពាក្យពេចន៍​កំប្លែង​ថ្មីៗ​ប៉ុណ្ណោះ។
ទោះ​បី​ជា​យ៉ាង​ណា បញ្ហា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ភរិយា​អន់ចិត្ត​មិន​ខាន​ឡើយ ប្រសិន​បើ​នាង​បាន​ដឹង។ ក្រៅ​ពី​នេះ នាយ​កំពុង​តែ​បោក​ចិត្ត​ស្រីៗ និង ​យក​ក​ទៅ​ល​អន្ទាក់​ហើយ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ក៏​ថា​បាន៕
អត្ថបទ៖​ សំ ជំនាញ

Friday, February 21, 2014

ខេត្ត​ព្រះសីហនុ ៖ ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​នៅលើ​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាននាំគ្នា​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន ដែល​បានធ្វើ​របង​ហ៊ុំ​ព័ន្ធ​កន្លែង​លក់ដូរ​របស់​ពួកគាត់ និង​បិទផ្លូវ​ចូលទៅ​កាន់​ឆ្នេរសមុទ្រ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​សិទ្ធិ​កាន់កាប់​ពី​អជ្ញាធរខេត្ត​រួចមក​នោះ។

អាជីវករ​ម្នាក់​បាន​និយាយថា ពួកគាត់​បានមក​រស់​នៅ និង​ធ្វើ​អាជីវកម្ម​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​តាំងតែ​ពី​ឆ្នាំ១៩៧៩មកម្ល៉េះ រហូតដល់​ឆ្នាំ២០០៦ ដី​តំបន់​នេះ​ត្រូវបាន​អជ្ញាធរ​ក្រុង​ជំនា​ក់លោក សាយ ហាក់ ជា​អភិបាលក្រុង បាន​យក​ដី​តំបន់ឆ្នេរ​នេះ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​រុស្សី ស្នេ​ក​ហាវ កាន់កាប់​គ្រប់គ្រង​អភិ​វ​ឌ្ឈ​ន៍​ជា​តំបន់​ទេសចរណ៍ ដោយ​កាលនោះ​ពួកគាត់​ត្រូវបាន​អជ្ញាធរ​ក្រុង​ចែក​ដី​តំបន់ឆ្នេរ​នោះ​ឲ្យ​ក្នុង​មួយ​គ្រូ​សារ​ក្បាល៧ម៉ែត្រ​សម្រាប់​សាងសង់​តូប​លក់ដូរ​បន្ត​រហូត​មក។ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ២០១៤នេះ ពួកគាត់​ត្រូវបាន​អជ្ញាធរ​ខេត្ត​បណ្តេញចេញ​ម្តងទៀត ដើម្បី​ប្រមូលយក​ដី​នោះ​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន ខូ​អិ​ល​ធី​ឌី។

ជុំវិញ​ករណីនេះ លោក ប្រាប់ ស៊ី​ហា​រ៉ា អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ដី​តំបន់​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​ដែលមាន​ទំហំ១០៧៧០៣ម៉ែត្រ​ការ​រ៉េ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន គ្រប់គ្រង និង​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ ដូចនេះ​បងប្អូន​អាជីវករ​ដែល​រស់នៅ​ពាក់ព័ន្ធ​នឹង​ដី​នោះ ត្រូវតែ​ចាកចេញ​មិនអាច​រស់នៅ​បន្តទៀត​ទេ​ឡើយ ដោយ​អជ្ញា​ធរមាន​រៀបចំ​ជា​កញ្ចប់​ថវិការ​គោលនយោបាយ​ដោះស្រាយ​មួយចំនួន​ផងដែរ។

តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុមអាជីវករ​បាន​ប្រកាន់​គោលជំហរ​ថា ពួកគាត់​មិន​ចង់បាន​លុយ​ដោះស្រាយ​គោលនយោបាយ​អ្វី​ទេ គឺ​ពួកគាត់​ចង់​បានតែ​កន្លែង​សម្រាប់​លក់ដូរ​បន្តទៀត​ប៉ុណ្ណោះ។

គួរបញ្ជាក់​ផងដែរ​ថា ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ជាច្រើន​កន្លែង​មកហើយ ភាគច្រើន​ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន​ទាំង​នោះបាន​ចាក់ដី​ធ្វើ​របង​បិត​ជិត​មិន​ឲ្យ​មានការ​ចេញចូល​ទៅលេង​កម្សាន្តដូចពេលមុនៗទៀត​ទេ។ ឆ្នេរ​ទាំងនោះ​មានដូចជា​ឆ្នេរ​អូរ​ឈើទាល, ឆ្នេរ​សុខា, ឆ្នេរ​ប្រាំពីរ​ជាន់, ឆ្នេរ​អូរត្រេះ, ឆ្នេរ​ព្រែកត្រែង​ជាដើម ហើយ​ឆ្នេរ​ដែល​នៅ​សេសសល់​សម្រាប់​ភ្ញៀវទេសចរ​គឺ​នៅមាន​តិច​តូច​បំផុត៕ ដោយ លី សុខ​ម៉ន
បញ្ចេញមតិ

Wednesday, February 19, 2014

មិន​ប្រាកដ​ទេ ដែល​ម្ចាស់​ទូរសព្ទ​ស៊េរី​ខ្ពស់ៗ​ស្គាល់​មុខងារ​លើ​ទូរសព្ទ​របស់​ខ្លួន​បាន​គ្រប់​ទាំង​អស់​នោះ។ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 មាន​មុខងារ​អាថ៌កំបាំង​មួយ​ចំនួន ជឿ​ថា​ប្រិយមិត្ត​ខ្លះ​ប្រហែល​បាន​ដឹង និង​ចេះ​ប្រើ ហើយ​ខ្លះ​ក៏​ពុំ​ទាន់​ដឹង​នៅ​ឡើយ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​គន្លឹះ​អាថ៌កំបាំង​ល្អ​បំផុត​ទាំង៥ មាន​លើ iOS7 មក​បង្ហាញ​ជូន​ដូច​តទៅ៖
គន្លឹះ៖ តិចនិក​ដាក់ dock កញ្ចក់​របស់ iOS 6 លើ iOS 7
១. បញ្ជា iDevice របស់​អ្នក​តាម​សកម្មភាព​ក្បាល៖

អ្នក​អាច​គ្រប់គ្រង iPad ឬ iPhone ដោយ​ប្រើប្រាស់​កាមេរ៉ា​ជា​អ្នក​ចាប់​យក និង​ទទួល​ស្គាល់​អំពី​សកម្មភាព​បំឡាស់​ទី​របស់​ក្បាល​បាន។ ឧទាហរណ៍៖ នៅ​ក្រោម “Switches” អ្នក​អាច​ធ្វើ​ទូរសព្ទ​របស់​អ្នក​ឱ្យ​ជ្រើសរើស​ឃ្លា​ណា​មួយ​ដោយ​គ្រាន់​តែ​ផ្អៀង​ក្បាល​ទៅ​ស្ដាំ។ ដើម្បី​កំណត់ សូម​ចូល​ទៅ Settings -> General -> Accessibility -> Switch Control -> Switches ត្រង់​នេះ​តម្រូវ​ឱ្យ​អ្នក​ចុច Add New Switch … រួច​មើល​តាម​ការ​កំណត់​ទូទៅ​ជា​ភាសា​អង់គ្លេស។ (ចំណាំ៖ ដើម្បី​បើក​មុខងារ Switch Control បាន​ត្រូវ​បិទ Assistive Touch ជា​មុន​សិន។ ហើយ​បើ​ចង់​ឈប់​ប្រើ disable មុខងារ Switch Control ត្រូវ​ចុច​លើ​ប៊ូតុង Home ចំនួន ៣ដង​ជាប់​គ្នា)។
២. កំណត់​ញ័រ​នៅ​លើ iPhone តាម​ចំណូល​ចិត្ត៖
ដូច​នឹង​ការ​កំណត់​សំឡេង​រោទ៍​ដែរ អ្នក​អាច​កំណត់​ឱ្យ​ទូរសព្ទ​ញ័រ​ទៅ​តាម​ការ​ចង់​បាន។ មុខងារ​នេះ​មាន​ចាប់​ពី iOS 6.1.x ម្ល៉េះ តែ​ប្រហែល​មាន​ប្រិយមិត្ត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​ចេះ​ប្រើ​នៅ​ឡើយ​ទេ។ ដើម្បី​កំណត់​ញ័រ​តាម​ចំណូល​ចិត្ត​សូម​ចូល​ទៅ Setting → Sound → Ringtone → Vibration រួច​រក​មើល​ឃ្លា Create New Vibration បន្ទាប់​មក​ចុច​ចូល។ ត្រង់​នេះ តម្រូវ​ឱ្យ​អ្នក​ចុច​អូស (tab) លើ​អេក្រង់​តាម​ចំណូល​ចិត្ត (ពី​លើ​ចុះ​ក្រោម ទៅ​ឆ្វេង​ទៅ​ស្ដាំ​ក៏​បាន) តាម​ចំណូល​ចិត្ត​របស់​អ្នក។
៣. កំណត់​ការ​លុប​អ៊ីមែល​ដោយ​វិធី​យ៉ាង​ងាយ​គ្រាន់តែ​គ្រវី iPhone៖
ក្នុង​ប្រអប់​អ៊ីមែល បើ​ទុក​ច្រើន​ក៏​មិន​ល្អ តែ​បើ​លុប​ត្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ខ្លាច​លុប​ប៉ះចំ​អ៊ីមែល​ដែល​សំខាន់។ នៅ​លើ iOS 6 និង iOS 7 អាច​ឱ្យ​អ្នក undo ការ​លុប​អ៊ីមែល​វិញ​បាន​តាម​កម្មវិធី Mail app មាន​នៅ​លើ​នោះ​ស្រាប់។ គេ​អាច undo ដោយ​គ្រាន់​តែ​គ្រវី iPhone ទៅ​ជា​ការ​ស្រេច។
៤. កំណត់​នៅ​ពេល alert ឱ្យ​បញ្ចេញ​ភ្លើង flash៖
ទូរសព្ទ​ញ័រ ព្រម​ទាំង​សំឡេង​រោទ៍​គឺ​អាច​ដាស់​ម្ចាស់​ទូរសព្ទ​ឱ្យ​ដឹង​បាន តែ​បើ​បន្ថែម​ភ្លើង flash មួយ​មុខ​ទៀត នោះ​នឹង​រឹត​តែ​ងាយស្រួល​ឃើញ​ប្រតិកម្ម​ទូរសព្ទ​បាន​រហ័ស។ ចាប់​តាំង​ពី iOS 6 មក​ដល់ iOS 7 នេះ អ្នក​អាច​កំណត់​បិទ/បើក flashlight បាន​ដោយ​ចូល​តាម Settings → General → Accessibility → LED Flash for Alerts រួច enable ជា​ការ​ស្រេច។
៥. មិន​ខកខាន Link ដែល friend របស់​អ្នក tweet ឱ្យ៖
Safari ឥឡូវ​អាច syncs up ជា​មួយ Twitter feed របស់​អ្នក​បាន ហើយ​អាច​ឱ្យ​អ្នក​ឃើញ​រាល់ tweet នៅ​លើ​គណនី​របស់​អ្នក។ នៅ​លើ browser នេះ ដើម្បី​ចូល​មើល​រាល់ tweet របស់​អ្នក សូម​ចូល​ទៅ Bookmarks រួច​ចុច​លើ​សញ្ញា @ ដូច​រូប៖
រាល់ Twitter Tweet ដែល​អ្នក​ឃើញ​ខាង​លើ​នេះ គឺ​ជា Tweet ថ្មីៗ​បំផុត​គេ​ផ្ញើ​ឱ្យ។
សម្រាប់​គន្លឹះ​លំអិត​លើ​ចំណុច​មួយ​ៗ Sabay នឹង​បង្ហាញ​ជូន​នៅ​ទំព័រ​ក្រោយ។
សូម​ចុច​អាន​គន្លឹះ៖ កម្មវិធី​ពិសេស​ជួយiPhone-iPad-iPod ​ដើរ​លឿន​ដូច​ថ្មី​បេះបិទ​និង​ចំណេញ space
ដោយ៖ ឈុន ហួរ

មតិ ទៅកាន់ “គន្លឹះ​អាថ៌កំបាំង​ដ៏​ល្អ​បំផុត​ទាំង ៥ នៅ​លើ iOS 7 ដែលភាគ​ច្រើន​គ្មាន​អ្នក​ដឹង”