Wednesday, February 19, 2014

ក្រុមហ៊ុន​រថយន្ត Toyota បាន​ប្រកាស​បង្ហាញ​ពី​រថយន្ត Corolla Altis ស៊េរី​ថ្មី ២០១៤ របស់​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០១៤ នៅ​ប្រទេស​ឥណ្ឌា។
Corolla ជំនាន់​ទី​១១ ដែល​មាន​ឈ្មោះ​ថា Corolla Altis មួយ​នេះ ស៊ី​ដាច់​ Corolla ស៊េរី​មុនៗ​ទាំង​អស់ ទាំង​ការ​ឌីហ្សាញ ទាំង​បច្ចេកវិទ្យា​បំពាក់​លើ​រថយន្ត។ Corolla Altis មាន​ផ្ទៃ​ខាង​ក្នុង​សាមញ្ញ​ស្អាត និង​មាន​ផាសុកភាព​ដល់​អ្នក​ជិះ និង​បើកបរ។ Toyota ក៏​បាន​កែប្រែ​លើ​មុំ​ចង្កូត​ផង​ដែរ គឺ​ពី ២៤ ដឺក្រេ មក ២២ ដឺក្រេ ដើម្បី​សម្រួល​ដល់​អ្នក​បើក​បរ ខណៈ​ដែល​កម្ពស់​កៅអី​បើកបរ​អាច​សេរេ​បាន​យ៉ាង​ស្រួល​តាម​ចិត្ត។
ក្រៅ​ពី​នេះ នៅ​មាន​ប្រព័ន្ធ​សំឡេង touchscreen LCD ទំហំ ៧ អ៊ីញ ដែល​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​បង្ហាញ​ផ្លូវ កាមេរ៉ា Bluetooth ប្រព័ន្ធ​មើល​អាកាស​ធាតុ កៅអី​ស្បែក ទ្វារ​បើក​បិទ​បញ្ជា (គ្មាន​សោ) ផ្លិត​ទឹក​​​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ។
Toyota ចាប់​ផ្ដើម​ទទួល​បញ្ជា​ទិញ​សម្រាប់ Corolla Altis 014 នេះ ហើយ​តម្លៃ​ទាល់​តែ​ខែ​ឧសភា ទើប​​ប្រកាស។ ប៉ុន្តែ យោង​តាម​គេហទំព័រ​រថយន្ត​ម៉ាឡេស៊ី ​Paultanបាន​ឲ្យ​ដឹង Corolla Altis 014 មាន​តម្លៃ​ចន្លោះ​ពី​ជាង ៣ ម៉ឺន​ដុល្លារ ទៅ​ជាង ៤ ម៉ឺន​ដុល្លារ​ទៅ​តាម​ប្រភេទ​នៃ​ម៉ូដែល​នេះ។
យ៉ាង​ម៉េច​ដែរ? ឃើញ​ហើយ ស្រលាញ់​ដែរ​អត់?
ដោយ៖ សុផាត
ប្រភព៖ autocarindia

0 comments :

Post a Comment