មិនប្រាកដទេ ដែលម្ចាស់ទូរសព្ទស៊េរីខ្ពស់ៗស្គាល់មុខងារលើទូរសព្ទរបស់ខ្លួនបានគ្រប់ទាំងអស់នោះ។ នៅលើប្រព័ន្ធប្រតិបត្តិការ iOS 7 មានមុខងារអាថ៌កំបាំងមួយចំនួន ជឿថាប្រិយមិត្តខ្លះប្រហែលបានដឹង និងចេះប្រើ ហើយខ្លះក៏ពុំទាន់ដឹងនៅឡើយ។ ទំព័រនេះ Sabay សូមបង្ហាញគន្លឹះអាថ៌កំបាំងល្អបំផុតទាំង៥ មានលើ iOS7 មកបង្ហាញជូនដូចតទៅ៖
គន្លឹះ៖ តិចនិកដាក់ dock កញ្ចក់របស់ iOS 6 លើ iOS 7
១. បញ្ជា iDevice របស់អ្នកតាមសកម្មភាពក្បាល៖
អ្នកអាចគ្រប់គ្រង iPad ឬ iPhone ដោយប្រើប្រាស់កាមេរ៉ាជាអ្នកចាប់យក និងទទួលស្គាល់អំពីសកម្មភាពបំឡាស់ទីរបស់ក្បាលបាន។ ឧទាហរណ៍៖ នៅក្រោម “Switches” អ្នកអាចធ្វើទូរសព្ទរបស់អ្នកឱ្យជ្រើសរើសឃ្លាណាមួយដោយគ្រាន់តែផ្អៀងក្បាលទៅស្ដាំ។ ដើម្បីកំណត់ សូមចូលទៅ Settings -> General -> Accessibility -> Switch Control -> Switches ត្រង់នេះតម្រូវឱ្យអ្នកចុច Add New Switch … រួចមើលតាមការកំណត់ទូទៅជាភាសាអង់គ្លេស។ (ចំណាំ៖ ដើម្បីបើកមុខងារ Switch Control បានត្រូវបិទ Assistive Touch ជាមុនសិន។ ហើយបើចង់ឈប់ប្រើ disable មុខងារ Switch Control ត្រូវចុចលើប៊ូតុង Home ចំនួន ៣ដងជាប់គ្នា)។
២. កំណត់ញ័រនៅលើ iPhone តាមចំណូលចិត្ត៖
ដូចនឹងការកំណត់សំឡេងរោទ៍ដែរ អ្នកអាចកំណត់ឱ្យទូរសព្ទញ័រទៅតាមការចង់បាន។ មុខងារនេះមានចាប់ពី iOS 6.1.x ម្ល៉េះ តែប្រហែលមានប្រិយមិត្តមកដល់ពេលនេះនៅពុំទាន់ចេះប្រើនៅឡើយទេ។ ដើម្បីកំណត់ញ័រតាមចំណូលចិត្តសូមចូលទៅ Setting → Sound → Ringtone → Vibration រួចរកមើលឃ្លា Create New Vibration បន្ទាប់មកចុចចូល។ ត្រង់នេះ តម្រូវឱ្យអ្នកចុចអូស (tab) លើអេក្រង់តាមចំណូលចិត្ត (ពីលើចុះក្រោម ទៅឆ្វេងទៅស្ដាំក៏បាន) តាមចំណូលចិត្តរបស់អ្នក។
៣. កំណត់ការលុបអ៊ីមែលដោយវិធីយ៉ាងងាយគ្រាន់តែគ្រវី iPhone៖
ក្នុងប្រអប់អ៊ីមែល បើទុកច្រើនក៏មិនល្អ តែបើលុបត្រូវឱ្យមានការប្រុងប្រយ័ត្ន ខ្លាចលុបប៉ះចំអ៊ីមែលដែលសំខាន់។ នៅលើ iOS 6 និង iOS 7 អាចឱ្យអ្នក undo ការលុបអ៊ីមែលវិញបានតាមកម្មវិធី Mail app មាននៅលើនោះស្រាប់។ គេអាច undo ដោយគ្រាន់តែគ្រវី iPhone ទៅជាការស្រេច។
៤. កំណត់នៅពេល alert ឱ្យបញ្ចេញភ្លើង flash៖
ទូរសព្ទញ័រ ព្រមទាំងសំឡេងរោទ៍គឺអាចដាស់ម្ចាស់ទូរសព្ទឱ្យដឹងបាន តែបើបន្ថែមភ្លើង flash មួយមុខទៀត នោះនឹងរឹតតែងាយស្រួលឃើញប្រតិកម្មទូរសព្ទបានរហ័ស។ ចាប់តាំងពី iOS 6 មកដល់ iOS 7 នេះ អ្នកអាចកំណត់បិទ/បើក flashlight បានដោយចូលតាម Settings → General → Accessibility → LED Flash for Alerts រួច enable ជាការស្រេច។
៥. មិនខកខាន Link ដែល friend របស់អ្នក tweet ឱ្យ៖
Safari ឥឡូវអាច syncs up ជាមួយ Twitter feed របស់អ្នកបាន ហើយអាចឱ្យអ្នកឃើញរាល់ tweet នៅលើគណនីរបស់អ្នក។ នៅលើ browser នេះ ដើម្បីចូលមើលរាល់ tweet របស់អ្នក សូមចូលទៅ Bookmarks រួចចុចលើសញ្ញា @ ដូចរូប៖
រាល់ Twitter Tweet ដែលអ្នកឃើញខាងលើនេះ គឺជា Tweet ថ្មីៗបំផុតគេផ្ញើឱ្យ។
សម្រាប់គន្លឹះលំអិតលើចំណុចមួយៗ Sabay នឹងបង្ហាញជូននៅទំព័រក្រោយ។
សូមចុចអានគន្លឹះ៖ កម្មវិធីពិសេសជួយiPhone-iPad-iPod ដើរលឿនដូចថ្មីបេះបិទនិងចំណេញ space
ដោយ៖ ឈុន ហួរ

មតិ ទៅកាន់ “គន្លឹះអាថ៌កំបាំងដ៏ល្អបំផុតទាំង ៥ នៅលើ iOS 7 ដែលភាគច្រើនគ្មានអ្នកដឹង”
« អត្ថបទមុន:តិចនិកដាក់ dock កញ្ចក់របស់ iOS 6 លើ iOS 7
6:47 PM
Unknown
0 comments :
Post a Comment