យុទ្ធនាការស្វែងរកជើងខ្លាំងនៃវគ្គជម្រុះតាមតំបន់នៃពានរង្វាន់បាល់ទាត់ក្នុងសាល Tiger Street Football 2014 នឹងធ្វើដំណើរទៅដល់ទីរួមខេត្តបាត់ដំបងនៅចុងសប្ដាហ៍នេះ បន្ទាប់ពីស្វែងរកជើងខ្លាំងនៅខេត្តសៀមរាប រួចរាល់ កាលពីពេលថ្មី។

ការប្រកួតនៅខេត្តសៀមរាបកន្លងទៅ
ការប្រកួតនៅខេត្តបាត់ដំបងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ និង ១៦ មីនា ឆ្នាំ ២០១៤ ខាងមុខ ដោយស្វែងរកក្រុមខ្លាំងចំនួន ៦ ចេញពីក្រុមចំនួន ៣២ ចូលរួមប្រកួតប្រជែងនៅបរិវេណផ្សារទំនើបបុរីថ្មី។
ចប់ពីខេត្តបាត់ដំបង Tiger Street Football នឹងចេញទៅជ្រើសរើសជើងខ្លាំងនៅខេត្តព្រះសីហនុ នៅថ្ងៃទី ២២ និង ២៣ មីនា និង ជម្រុះនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ដល់ ២៩ មីនា ខាងមុខ។តាមគណៈកម្មការរៀបចំការប្រកួត ជើងខ្លាំងចំនួន ៦ ក្រុមនៅខេត្តសៀមរាប ដែលនឹងឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅភ្នំពេញមាន៖
១) Garuda FC
២) Victory FC
៣) Victoria FC A
៤) Bayon FC
៥) Baitong Youth
៦) Sofitel Angkor
អត្ថបទ៖ ម៉ឺន រស្មី
8:48 PM
Unknown
Posted in
0 comments :
Post a Comment