Monday, March 10, 2014

ស្រប​ពេល​ដែល​ផលិតផល​បច្ចេកវិទ្យា Smartphone ទំនើបៗ​លំដាប់​កំពូល​ចេញ​ព្រោងព្រាត​នៅ​ក្នុង​សមាជ MWC 2014 ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រហែល​ប្រិយមិត្ត​ជា​ច្រើន​សុទ្ធតែ​មាន​ការ​ពិបាក​សម្រេច​ចិត្ត​ជ្រើសរើស​មួយ​ក្នុង​ចំណោម​ស៊េរី​ថ្មីៗ​ទាំង​នោះ​មិន​ខាន។ ដូច្នេះ ទំព័រ​នេះ Sabay សូម​លើក​យក Galaxy S5LG G Pro 2 និង Sony Xperia Z2មក​ធ្វើ​ការ​ប្រៀបធៀប​លក្ខណៈសម្បត្តិ​គ្នា ចាំ​មើល​ថា​តើ មួយ​ណា​អ្នក​ពេញចិត្ត​ជាង​គេ?
ដូច​ប្រិយមិត្ត​បាន​ស្គាល់​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់ Smartphone ទាំង ៣ខាង​លើ​រួច​មក​ហើយ ចំពោះ​ចំណុច​ខ្លាំង​និង​ថ្មី​របស់ Galaxy S5 រួម​មាន៖ កាមេរ៉ា​ធំ​ជាង​មុន​រួម​ជា​មួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ថត​វីដេអូ 4K resolution ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ មុខងារ​វាស់​ចង្វាក់​បេះដូង និង​មិន​ចូល​ទឹក​ជា​ដើម។ រីឯ LG G Pro 2 ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់​ពី G Pro វិញ​មាន​ចំណុច​ខ្លាំង​ត្រង់​មុខងារ​ដោះ​សោ​ពិសេស Knock feature ដោយ​គោះ​២ដង​លើ​អេក្រង់ ​បច្ចេកវិទ្យា​កាមេរ៉ា Ultra HD ថត​វីដេអូ 4K resolution មាន​រាង​ឡូយ​ស្អាត​ទាន់​សម័យ។
ចំណែក Xperia Z2 ក៏​អស់​ទាស់​ដែរ វីដេអូ 4K ដូច G Pro 2 និង GS5 ដែរ តែ​លើស​បច្ចេកវិទ្យា​មិន​ចូល​ទឹក និង​បច្ចេកវិទ្យា​អេក្រង់​កាន់​តែ​ទំនើប​ជាង​ជំនាន់ Xperia មុនៗ​​គឺ Triluminous IPS ស្មើ​នឹង​បច្ចេកវិទ្យា Bravia ដែល​បំពាក់​លើ​ទូរទស្សន៍​របស់ Sony សព្វ​ថ្ងៃ។
កុំ​ឱ្យ​ខាត​ពេល តោះ​នាំ​គ្នា​ផ្ទៀងផ្ទាត់​លក្ខណៈ​សម្បត្តិ​កំពូល​ទូរសព្ទ​ទាំង ៣ នេះ​ដូច​ខាង​ក្រោម៖

លក្ខណៈ​សម្បត្តិ

Galaxy S5

LG G Pro 2

Xperia Z2

ប្រភេទ​អេក្រង់/ទំហំ/resolutionSuper AMOLED ទំហំ ៥,១អ៊ីញ (1080 x1920px)True IPS+ LCD ទំហំ ៥,៩អ៊ីញ (1080 x1920px)IPS LCD ទំហំ ៥,២អ៊ីញ(1080 x1920px)
បច្ចេកវិទ្យា​អេក្រង់- Corning Gorilla Glass 3
- TouchWiz UI
- Corning Gorilla Glass 3
- LG Optimus UI
- Triluminous display
- X-Reality Engine
មិន​ចេះ​ឆ្កូត ​ស្វិត​ ​មាំ ​មិន​ងាយ​បែកបាក់
ដង់ស៊ីតេ​ភិចហ្សែល432ppi373ppi424ppi
កាមេរ៉ា​ក្រោយ & resolution16MB ថត​រូប​បាន 5312 x2988px និង​វីដេអូ 4K 2160p@30fps និង​កម្រិត 1080p@60fps13MP ថត​រូប​បាន 4208 x3120px និង​វីដេអូ 4K 2160p@30fps, 1080p@60fpsនិង720p@120fps20.7MP ថត​វីដេអូ 4K​បាន 2160p@30fps, 1080p@60fps និង720@120fps
កាមេរ៉ា​មុខ & resolution2MP ថត​វីដេអូ​បាន1080p@30fps2.1MP ថត​វីដេអូ​បាន1080p@30fps2.2MP ថត​វីដេអូ​បាន1080p@30fps
បច្ចេកវិទ្យា​កាមេរ៉ា- Dual Shot
- Simultaneous HD video and image recording,
- geo-tagging
- image and video stabilization
- HDR
- geo-tagging
- optical image stabilization
- panorama
- HDR
- geo-taggin
- image stabilization
- panorama
- HDR
ប្រព័ន្ធ​ប្រតិបត្តិការAndroid 4.4.2 KitKatAndroid 4.4.2 KitKatAndroid 4.4.2 KitKat
អង្គ​ប្រតិបត្តិ (CPU)Quad-core 2.5GHz Krait 400Quad-core 2.26GHz Krait 400Quad-core 2.3GHz Krait 400
អង្គ​ចងចាំ (RAM)2GB3GB3GB
Memory ម៉ាស៊ីន16GB/32GB16GB/32GB16GB
Memory បន្ថែម​ក្រៅMicroSD ដល់ 128GBMicroSD ដល់ 64GBMicroSD ដល់ 64GB
ប្រព័ន្ធ​បណ្ដាញ2G/3G/4G2G/3G/4G2G/3G/4G
ប្រភេទ​ស៊ីមNano-SIMMicro-SIMMicro-SIM
តំណភ្ជាប់Wi-Fi 802.11 a/b/g/n/ac, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, NFC, Infrared port, microUSB v3.0Wi-Fi 802.11 a/b/g/n/ac, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, NFC, Infrared port, microUSB v2.0Wi-Fo 802.11 a/b/g/n/ac, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, NFC, microUSB v2.0
មុខងារ​ស្កេន​ក្រយៅដៃមានគ្មានគ្មាន
មុខងារ​មិន​ចូល​ទឹកធន់​នឹង​ជម្រៅ ១ម៉ែត្រ​បាន ៣០នាទីគ្មានធន់​នឹង​ជម្រៅ លើស ១ម៉ែត្រ​បាន ៣០នាទី​
មុខងារ​ផ្សេងៗសាក​ថ្ម​ឥត​ខ្សែ(Wireless charging)
មុខងារ​បញ្ជា​ដោយ​សំឡេង
- Smart stay, Smart pause, Smart scroll
- Air gestures
- Dropbox ឥត​គិត​ថ្លៃ50GB
វិមាត្រ(ប ទទ កម្រាស់)១៤២មម ៧២,៥មម x,១មម១៥៧,៩មម x៨១,៩មម ,៣មម១៤៦,៨មម x៧៣,៣មម ,២មម
ទម្ងន់១៤៥ក្រាម១៧២ក្រាម១៦៣ក្រាម
វត្ថុ​ធាតុផ្សំ​របស់​តួប្លាស្ទិកប្លាស្ទិកអាលុយមីញ៉ូម
ប្រភេទ​ថ្ម និង​ថាមពលLi-Ion 2800mAhLi-Ion 3200mAhជាប់​ម៉ាស៊ីន Li-Ion 3200mAh
ពណ៌ខ្មៅ ស ខៀវ និង​មាសទីតាញ៉ូម ស និង​ប្រាក់ខ្មៅ ស ខៀវ ស្វាយ
កាលបរិច្ឆេទ​ប្រកាសខែ​កុម្ភៈ ឆ្នាំ២០១៤ខែ​កុម្ភៈ ឆ្នាំ២០១៤ខែ​កុម្ភៈ ឆ្នាំ២០១៤
កាល​បរិច្ឆេទ​រំពឹង​ចេញ​លក់អំឡុង​ខែ​មេសា ឆ្នាំ២០១៤អំឡុង​ខែ​មេសា ឆ្នាំ២០១៤អំឡុង​ខែ​មីនា ឆ្នាំ២០១៤
តម្លៃ​ប្រហាក់ប្រហែលចន្លោះ​ពី​៩២០​-១០០០ដុល្លារពុំ​ទាន់​មាន​ព័ត៌មាន១០០០ដុល្លារ
សង្កេត​ឃើញ​ក្នុង​ចំណោម Smartphone ទាំង៣ ខាង​លើ Galaxy S5 មាន RAM តូច​ជាង​គេ​គឺ​តែ 2GB ខណៈ G Pro 2 និង Xperia Z2 មាន RAM 3GB។ ចំណែក G Pro 2 គ្មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក ខណៈ GS5 និង Xperia Z2 មាន។ រី​ឯ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​មាន​តែ GS5 ទេ​ទើប​មាន។ ចំពោះ​តួ​ទូរសព្ទ​ដែល​រឹងមាំ​ជាង​គេ​គឺ Xperia Z2 ​ព្រោះ​ផលិត​ពី​អាលុញមីញ៉ូម​ខណៈ​ដែល G Pro 2 និង GS5 ផលិត​ពី​ប្លាស្ទិក។
រូប Galaxy S5៖
រូប LG G Pro 2
រូប Sony Xperia Z2៖
វីដេអូ​ប្រៀបធៀប Smartphone ទាំង ៣៖





យ៉ាង​ម៉េច​ហើយ បន្ទាប់​ពី​បាន​ស្វែងយល់​លក្ខណៈ សម្បត្តិ​លើ​កំពូល Smartphone ទាំង៣ ខាង​លើ​តើ​ប្រិយមិត្ត​រើស​បាន​មួយ​ជា​ម្ចាស់​ចិត្ត​ហើយ​ឬ​នៅ?
បន្ត​ស្វែងយល់​ផលិតផល​បច្ចេកវិទ្យា​ដទៃទៀត សូម ​ចុច​ត្រង់​នេះ …
ដោយ៖ ឈុន ហួរ
ប្រភព៖ gsmarena, phonearena

0 comments :

Post a Comment