ដើមឆ្នាំ ២០១៤នេះ ក្រុមហ៊ុន Sony បានបញ្ចេញកាសត្រចៀកថ្មីៗជាច្រើនម៉ូដែលទំនើបៗ ដូចជាស៊េរី MDR-ZX និង MDR-EX ជាដើម។
ក្នុងចំណោមផលិតផលថ្មីទាំងនោះ កាស MDR-ZX750BN គឺជាកាសលំដាប់កំពូលតែម្ដង ដោយសារវាត្រូវបានគេបំពាក់បច្ចេកវិទ្យាទប់សំឡេងពីខាងក្រៅរហូតដល់ទៅ ៩៨% ឯណោះ។ នេះបើតាមការអះអាងបញ្ជាក់ពី Sony។ នេះមានន័យថា អ្នកអាចរីករាយនឹងសំឡេងងំពីរោះរបស់តន្ត្រីសុទ្ធសាធគ្មានការរំខានពីខាងក្រៅតែម្ដង។
កាសទំនើបមួយនេះអាចប្រើប្រាស់ Bluetooth ដើម្បីចាក់បទចម្រៀងស្ដាប់កម្សាន្តបានដោយងាយស្រួល និងមិនប្រើខ្សែ។ បើសិនអ្នកប្រើទូរសព្ទ Sony Xperia នោះកាសនេះអាចតភ្ជាប់ជាមួយនឹងទូរសព្ទដោយប្រើប្រាស់បច្ចេកវិទ្យា NFC។ MDR-ZX750BN ដើរដោយថាមពលថ្មសាកខាងក្នុង។ សាកថ្មមួយលើក អ្នកអាចស្ដាប់ចម្រៀងបានដល់ទៅ ១៣ ម៉ោងឯណោះ។
អានអត្ថបទ៖ មិនគួរឲ្យជឿ! Music Player Speaker ដឹងពីអារម្មណ៍ និងចាក់ភ្លេងតាមអារម្មណ៍មនុស្ស
កាសនេះក៏មានតេឡេបញ្ជា និង microphone ភ្ជាប់ខាងក្នុងផងដែរ។ មានន័យថា អ្នកអាចខលចេញ ឬទទួលការខលចូល ដោយមិនចាំបាច់ចុចលើទូរសព្ទផ្ទាល់ គ្រាន់តែប្រើតេឡេទៅ ជាការស្រេច។
សំឡេងច្បាស់ងំៗ គ្មានសំឡេងរំខានពីក្រៅទៀត តើប្រិយមិត្តចង់បានដែរអត់? តម្លៃលើទីផ្សារ Amazon គឺ ១៥៨ ដុល្លារ ៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ sony-asia, amazon
ក្នុងចំណោមផលិតផលថ្មីទាំងនោះ កាស MDR-ZX750BN គឺជាកាសលំដាប់កំពូលតែម្ដង ដោយសារវាត្រូវបានគេបំពាក់បច្ចេកវិទ្យាទប់សំឡេងពីខាងក្រៅរហូតដល់ទៅ ៩៨% ឯណោះ។ នេះបើតាមការអះអាងបញ្ជាក់ពី Sony។ នេះមានន័យថា អ្នកអាចរីករាយនឹងសំឡេងងំពីរោះរបស់តន្ត្រីសុទ្ធសាធគ្មានការរំខានពីខាងក្រៅតែម្ដង។

អានអត្ថបទ៖ មិនគួរឲ្យជឿ! Music Player Speaker ដឹងពីអារម្មណ៍ និងចាក់ភ្លេងតាមអារម្មណ៍មនុស្ស

សំឡេងច្បាស់ងំៗ គ្មានសំឡេងរំខានពីក្រៅទៀត តើប្រិយមិត្តចង់បានដែរអត់? តម្លៃលើទីផ្សារ Amazon គឺ ១៥៨ ដុល្លារ ៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ sony-asia, amazon
8:46 PM
Unknown
Posted in
0 comments :
Post a Comment