Monday, March 17, 2014

Samsung ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​យ៉ាង​ទំនើប​ស្រស់​ស្អាត ជា​មួយ​ការ​ឌីហ្សាញ​ថ្មី​ដោយ​មាន​សម្បក​ក្រោយ​ផលិត​ពី​ជ័រ​ស្រដៀង​ស្បែក ដូច​ដែល​កន្លង​ទៅ​បាន​បំពាក់​លើ Smart Device របស់​ខ្លួន​រួច​មក​ហើយ។
ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ បាន​ច្នៃ​សម្បក​ក្រោយ​លើ​ផលិតផល​របស់​ខ្លួន មាន​ដូច​ជា Galaxy Note 3, Galaxy Grand 2 និង​ចុង​ក្រោយ​គឺ Galaxy S5។ រីឯ​ពេល​នេះ​វិញ ក្រុមហ៊ុន​បាន​ឌីហ្សាញ​ស្ទីល​សម្បក​ក្រោយ​ដែល​ធ្វើ​ពី​ជ័រ​ស្រដៀង​ស្បែក​យ៉ាង​ពិសេស ងាយ​ស្រួល​កាន់ និង​មិន​ងាយ​សឹក​នេះ​នៅ​លើ Laptop ថ្មី​ថែម​ទៀត។ Samsung អះអាង​ថា ATIV Book 9 កាន់​ថ្ម​បាន​រហូត​ដល់​ទៅ ១២ម៉ោង​ឯណោះ។
ក្រោម​ឈ្មោះ ATIV Book 9 នេះ​ជា​ស៊េរី​ថ្មី​បន្ត​ពី Laptop ATIV Book 8 ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​នៅ​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ។ លក្ខណៈ​សម្បត្តិ​ផ្សេងៗ​របស់ ATIV 9 រួម​មាន៖
- អេក្រង់ full HD ទំហំ ១៥,៦អ៊ីញ​ជា​មួយ​កម្រិត resolution ទំហំ 1920 x1080px
- ថ្ម​កាន់​បាន​ដល់​ទៅ ១២ម៉ោង
- វិមាត្រ (ប x ទទ x កម្រាស់)៖ (៣៧៤មម x ២៥០មម x ១៧,៥មម)
- ទម្ងន់ ១,៩៥គីឡូ
- ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1
- អង្គ​ប្រតិបត្តិ CPU ប្រភេទ Intel Core i5 ល្បឿន​អតិបរមា 2.6GHz
- ក្រាហ្វិក Intel HD Graphics 4400
- RAM ទំហំ 4GB ប្រភេទ DDR3
- ផ្ទុក​ទិន្នន័យ​ជា​មួយ SSD ទំហំ 128GB
- កាមេរ៉ា 720p HD Webcam
- តំណភ្ជាប់៖ LAN, Wireless, Bluetooth v4.0, USB 2.0 ចំនួន១, USB 3.0 ចំនួន២, HDMI ចំនួន១ និង VGA
- 3-in-1 Multi Memory Card Slot (SD/SDHC/SDXC)
- Speaker ចំនួន ១គូ​ធ្វើ​ឱ្យ​សំឡេង​កាន់​តែ​ពីរោះ ឮ​ច្បាស់​ល្អ
ខណៈ​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​កាល​បរិច្ឆេទ ព្រម​ទាំង​តម្លៃ​របស់ ATIV 9 នៅ​ឡើយ។ បើ​មាន​ព័ត៌មាន​បន្ថែម Sabay នឹង​ជូន​ដំណឹង​ប្រិយមិត្ត​ភ្លាមៗ៕
វីដេអូ៖
ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា ជា​មួយ​លក្ខណៈ​សម្បត្តិ​និង​ស្ទីល​ឌីហ្សាញ? តើ​តម្លៃ​ខ្ទង់​ប៉ុន្មាន​ទៅ?
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ultrabooknews

0 comments :

Post a Comment