ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តព្រូសក្នុងល្បឿន លឿន ព្រោះជាតិស្រវឹងថ្ងៃសែនចូលឆ្នាំចិន ជ្រុលទៅបុក រថយន្តក្រុងមួយគ្រឿង និងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យកៀបជាប់ ហើយឆ្លងចរន្តអគ្គិសនីឆេះរថយន្តផ្អើលអស់ មនុស្សម្នាធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅ មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនឈានដល់គ្រោះថ្នាក់ ចរាចរខាងលើ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន 1287 តាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន។ លុះដល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី បានជ្រុលចង្កូត ទៅបុករថយន្តក្រុងមួយគ្រឿង ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-1434 ដែលកំពុង ធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។
បើតាមសាក្សីនៅកន្លែងកើតហេតុបន្តថា ក្រោយបុករថយន្តក្រុងហើយ រថយន្តបង្កហេតុម៉ាកព្រូសនេះ មិនទាន់ អស់ល្បឿននោះទេ ក៏ជ្រុលទៅបុក របាំងថ្មបាក់អស់២កង់ថែមទៀត ទើបរថយ្តកៀបជាប់នឹងទ្រូងផ្លូវ ទៅមុខលែង រួច។
ក្រោយបង្កហេតុ ម្ចាស់រថយន្តព្រូស បានចុះពីរថយន្តរបស់ខ្លួនហៅម៉ូតូឌុប ជិះគេចខ្លួនបាត់ ដោយបន្សល់រថយន្ត នៅនិងកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តព្រូស បានឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះឡើង តែសំណាងល្អ បានប្រជាពលរដ្ឋ សហការជាមួយ សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ពន្លត់ ទាន់ពេលវេលា។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយា ល័យចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
8:18 PM
Unknown
0 comments :
Post a Comment