Monday, January 27, 2014

ក្រោយ​ពី​​ផុត​កុងត្រា​នៅ​ផលិតកម្ម​សាន់ដេ​ កាល​ពី​​ចុង​ឆ្នាំ២០១៣ តារា​​​ចម្រៀង​លោក​ ជុំ លីណូ នៅ​មិន​ទាន់​បាន​ចុះ​កុងត្រា​
ឡើង​វិញ​​នៅ​ឡើយ  ថ្មី​នេះ​លោក​បែរជា​​ចេញ​ច្រៀង​ឲ្យ​ផលិតកម្ម​​ផ្សេង​ទៅ​វិញ។​ តើ​លោក ជុំ លីណូ​​ចេញ​ពី​សាន់ដេ​មែន​ទេ?

                     

                     

                     

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ជុំ លីណូ បាន​លេច​មុខ​ថត MV ឲ្យ “ផលិតកម្ម​បុប្ផា” ដោយ​លោក​បាន​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ​
នេះ វត្តមាន​តារា​ចម្រៀង​​​ ជុំ លីណូ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​​សង្ស័យ​ថា លោក​អាច​ដើរ​ចេញ​ពី​ផលិតកម្ម​សាន់ដេ ព្រោះ​
កន្លង​មក​លោក​មិន​ធ្លាប់​ច្រៀង​ឲ្យ​ផលិតកម្ម​​ផ្សេង​ឡើយ។
 
ក្នុង​ជំនួប​ជា​មួយ​គេហទំព័រ Sabay តារា​ចម្រៀង​​យក​ក្បាច់​​រាំ​​ Micker Jackson រូប​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ច្រៀង​ឲ្យ​
ផលិតកម្ម​បុប្ផា កាល​ពី​ពេល​កន្លង​ទៅ ក៏​ព្រោះ​តែ​លោក​បាន​ផុត​កុងត្រា ជា​​មួយ​នឹង​ផលិតកម្ម​សាន់ដេ​ហើយ ដូច្នេះ​លោក​
មាន​សិទ្ធិ​ចេញ​ច្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង​បាន ។
លោក​បាន​បន្ត​ថា ទោះ​បី​ជា​លោក​ផុត​កុងត្រា ជា​មួយ​ផលិតកម្ម​សាន់ដេ​មែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​​ដើរ​ចេញ​នោះ​
ឡើយ បច្ចុប្បន្ន​លោក​នៅ​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ​នេះ​ដដែល។ 
តារា​​ចម្រៀង​រួប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតកម្ម
សាន់ដេ នៅ​តែ​ធ្វើ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​លោក​កំពុងតែ​ត្រៀម​ចេញ​បទ​សម្រាប់​រដូវ​
ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។
 
លោក ជុំ លីណូ បាន​លើក​ឡើង​ថា លោក​កំពុង​​ពិចារណា​ និង រក​ពេល និយាយ​ពី​រឿង​ចុះ​កុងត្រាសាជាថ្មី​ជា​មួយ​ផលិតកម្ម​
សាន់ដេរ  ដោយ​នៅ​ក្នុង​នោះ​ លោក​មាន​គម្រោង​សុំ​សិទ្ធិពី​ផលិតកម្ម ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ខ្មែរ​​នៅ​ក្រៅ​ប្រទេស ព្រោះ​
លោក​ចង់​ប្រលូក​ជា​មួយ​ផលិតកម្ម​​ខ្មែរ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ក្រែង​ថ្ងៃ​ក្រោយ​មាន​ឱកាស​​បាន​ចេញ​​ច្រៀង​នៅ​បរទេស
ម្ដងម្កាលនឹងគេ ។ 
លោក ជុំ លីណូ មិន​រំពឹង​ថា ផលិតកម្ម​សាន់ដេអនុញ្ញាត​ តាម​សំណូមពរ​លោក​ទាំង​ស្រុង​​ឡើយ
តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ប្រាប់​ថា និង​លើក​បញ្ហា​នេះ មក​និយាយ​ពេល​ដែល​លោក​ចុះ​កុងត្រា​សាជាថ្មី​នោះ ៕


ប្រភពៈ sabay.com

0 comments :

Post a Comment