ធ្លាប់តែឃើញយន្តហោះឯកជនសាមញ្ញៗ តែដល់ពេលបានឃើញយន្តហោះ Boeing 747-8 VIP សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមហាសេដ្ឋីនេះវិញ គឺពិតជាស្អាតអស្ចារ្យមិនចាញ់សណ្ឋាគារលំដាប់ផ្កាយប្រាំលើមេឃនោះទេ។

ផ្ទៃខាងក្នុងយន្តហោះប្រភេទ First Class នេះមានទំហំ ៤៤៤ម៉ែត្រការ៉េ។ នៅផ្នែកខាងក្នុងមានកៅអីអង្គុយសម្រាប់ញាំអាហារចំនួន ១៤ បន្ទប់ធ្វើសន្និសីទ បន្ទប់អង្គុយលេង និងបន្ទប់ការិយាល័យ។ វាត្រូវបានផលិត សម្រាប់អ្នកដែលចង់ធ្វើដំណើរជាលក្ខណៈឯកជន តែកន្លងមកមានតែមហាសេដ្ឋី និងថ្នាក់ដឹកនាំកំពូលៗប៉ុណ្ណោះ ដែលបានទិញយន្តហោះនេះទៅប្រើ។

កាលពីខែមុន យន្តហោះប្រភេទនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកទិញយកមកជំនួសយន្តហោះ Air Force One ដែលធ្លាប់ប្រើសម្រាប់ដឹកប្រធានាធិបតីអាមេរិក។ យន្តហោះ Boeing 747-8 VIP ទំនើបមួយនេះមានអាយុកាលប្រើប្រាស់រយៈពេល ៣០ឆ្នាំ រីឯតម្លៃប្រមាណ ៣៧០លានដុល្លារ ហើយត្រូវបានអតិថិជនកុម្ម៉ង់ទិញអស់ចំនួន ៩គ្រឿងមកហើយ៕











ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ nydailynews
ដកស្រង់ពី ; http://news.sabay.com.kh/article/289656
ប្រភព៖ nydailynews
ដកស្រង់ពី ; http://news.sabay.com.kh/article/289656
10:26 PM
Unknown
Posted in
0 comments :
Post a Comment