ក្រុម Hacker Anonymous បានប្រកាសថា ខ្លួនបានវាយប្រហារគណនី Twitter ចំនួន៨០០, Facebook Pages ចំនួន ១២ និង Email Address ចំនួនជាង៥០ ដែលជាប់ទាក់ទងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS។
ចំពោះក្រុមហ៊ុន Twitter ពុំបានឆ្លើយបំភ្លឺចំពោះបញ្ហា អំពីការវាយប្រហារខាងលើនោះទេ។ ចំណែកឯខាងក្រុមហ៊ុន Facebook បានបិទ Page លើ Facebook ចំនួន ១១ (ក្នុងចំណោមទំព័រទាំង១២) ដែល Anonymous ប៉ុនប៉ងវាយប្រហារ ដោយសារក្រុមនេះបានបំពានច្បាប់របស់ខ្លួន។
hack-_vbe8
http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/02/hack-_vbe8.jpg?1015d7
ក្រុម Anonymous បានប្រកាសសង្រ្គាមជាមួយក្រុមបះបោរឥស្លាមកាលពីខែមុន ដោយបានបង្ហោះវីដេអូលើ YouTube ថា ខ្លួននឹងកម្ទេចវិបសាយ និងគណនីបណ្តាញសង្គមរបស់ពួកគេ (ក្រុមបះបោរឥស្លាម) ចោលឱ្យអស់។
ចំពោះវីដេអូដែលបង្ហោះលើ YouTube កាលពីhថ្ងៃសុក្រសប្តាហ៍មុន Anonymous បានព្រមានក្រុម ISIS ថា “ពួកឯងនឹងត្រូវព្យាបាទដូចជាវីរុសចឹង ហើយយើងគឺជាអ្នកព្យាបាទ។ គ្មានបណ្តាញអនឡាញណាដែលពួកឯងអាចជ្រកកោនបានទេ” និងមួយឃ្លាទៀត “ក្រុម Anonymous យើងនៅទូទាំងពិភពលោក បានសម្រេចចិត្តហើយថា នឹងធ្វើសង្គ្រាមជាមួយពួកភេវរកម្មព្រៃផ្សៃដូចពួកឯងនេះ”។
ដោយឡែក បណ្តាញ CNNMoney របស់ CNN ក៏បានរកឃើញថា គណនី Twitter ជាច្រើន ដែលក្រុម Anonymous និយាយថាបានវាយប្រហារ ត្រូវផ្អាកបណ្តោះអាសន្នពិតមែន។
មូលហេតុដែលក្រុម Anonymous បានប្រកាសសង្គ្រាមប្រឆាំងពួក ISIS ជាលក្ខណៈ Cyber Attack (ការវាយប្រហារបែបអេឡិចត្រូនិក) នេះ គឺដោយសារក្រុមឥស្លាមជ្រុលនិយមនេះ បានសម្លាប់ក្រុមអ្នកកាសែត Charlie Hebdo យ៉ាងរង្គាល កាលពីខែមករាកន្លងទៅ ដែលក្នុងនោះ មនុស្ស១២នាក់ត្រូវបានសម្លាប់៕
មើលវីដេអូ ដែល Anonymous បង្ហោះគំរាមក្រុម ISIS៖
អាន៖ ដឹងទេថាក្រុម Hacker ប្រទេសណាខ្លាំងជាងគេក្នុងលោក?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ cnn
Wednesday, February 11, 2015
Subscribe to:
Post Comments
(
Atom
)
7:27 PM
Unknown
0 comments :
Post a Comment