ក្រុមហ៊ុនផលិតកុំព្យូទ័រអាមេរិក HP ហាក់ធ្លាក់ប្រជាប្រិយភាពមួយរយៈចុងក្រោយនេះ ប៉ុន្តែ HP កាលពីម្សិលមិញនេះបានប្រកាសចេញ laptop ស៊េរីថ្មីដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Pure Android របស់ Google។
Slatebook 14 នឹងមានលក់ជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ដោយមានតម្លៃ ៣៩៩ ដុល្លារ។ Laptop ស៊េរីចុងក្រោយរបស់ HP មួយនេះ មានអេក្រង់ touchscreen ១៤អ៊ីញ រាងស្ដើងមានកម្រាស់ត្រឹមតែ ១៤ មិល្លីម៉ែត្រជាមួយនឹងគែមជុំវិញពណ៌លឿង ហើយទម្ងន់ ១,៧គីឡូក្រាម។
អានអត្ថបទ៖ Tablet Acer Aspire Switch 10 ស្អាតមិនធម្មតា តម្លៃអាចពិចារណាបាន
ប៉ុន្តែទំហំ Hard Drive វាតូចបន្តិច ត្រឹមតែ 64GB ប៉ុណ្ណោះ ឯ RAM ទំហំ 2GB ដំណើរការដោយ CPU Nvidia Tegra 4 និងមានថាមពលថ្មបានរហូតដល់ ៩,៥ ម៉ោងឯណោះ។
ការពិតទៅ Slatebook 14 មិនមែនជា laptop មាន Android OS ដំបូងគេរបស់ HP នោះទេ។ HP បានប្រកាសចេញ laptop Chromebook ដើរដោយ Android តាំងពីចុងឆ្នាំ២០១៣ មកម្ល៉េះ ដោយមានតម្លៃ ២៤៩ ដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ cnet
Slatebook 14 នឹងមានលក់ជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ដោយមានតម្លៃ ៣៩៩ ដុល្លារ។ Laptop ស៊េរីចុងក្រោយរបស់ HP មួយនេះ មានអេក្រង់ touchscreen ១៤អ៊ីញ រាងស្ដើងមានកម្រាស់ត្រឹមតែ ១៤ មិល្លីម៉ែត្រជាមួយនឹងគែមជុំវិញពណ៌លឿង ហើយទម្ងន់ ១,៧គីឡូក្រាម។

ប៉ុន្តែទំហំ Hard Drive វាតូចបន្តិច ត្រឹមតែ 64GB ប៉ុណ្ណោះ ឯ RAM ទំហំ 2GB ដំណើរការដោយ CPU Nvidia Tegra 4 និងមានថាមពលថ្មបានរហូតដល់ ៩,៥ ម៉ោងឯណោះ។
ការពិតទៅ Slatebook 14 មិនមែនជា laptop មាន Android OS ដំបូងគេរបស់ HP នោះទេ។ HP បានប្រកាសចេញ laptop Chromebook ដើរដោយ Android តាំងពីចុងឆ្នាំ២០១៣ មកម្ល៉េះ ដោយមានតម្លៃ ២៤៩ ដុល្លារប៉ុណ្ណោះ ៕


ប្រភព៖ cnet
7:06 PM
Unknown
Posted in
0 comments :
Post a Comment