Thursday, June 11, 2015

រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ក្រុមក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នានៅក្នុងសាលា នៅតាមវត្ត ឫកម្មវិធីផ្សេងនៅក្នុងភូមិជាដើម។

នៅចំនុចដំបូងពេលដែលវាយតប់គ្នារួចហើយ គ្រូខាងកូនសិស្សខោរខ្មៅ ក៏បានសួរនាំរកហេតុផលដែលបណ្ដាលឲ្យមានជម្លោះកើតឡើង។ ពេលនោះមានកូនសិស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេវាយគ្នាដើម្បីសាលា ចំណែកម្នាក់ទៀតនិយាយថាពួកគេវាយគ្នាដើម្បីជួយមិត្តភក្តិ។ ប៉ុន្តែចម្លើយទាំងអស់នេះមិនបានធ្វើឲ្យគ្រូពេញចិត្តនោះទេ។ ចំណែកនៅសាលាខាងកូនសិស្សខោរខៀវវិញ លោកនាយកសាលាបានហៅអាណាព្យាបាលសិស្សដែលមានបញ្ហាមកជួបដើម្បីដសួររកហេតុផលដូចគ្នា។
មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។
ចំនុចចុងក្រោយនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសបានចាប់ខ្លួនពួកគេហើយ អាណាព្យាបាលរៀងៗខ្លួន បានមករំដោះកូនចេញពីប៉ុស្តិ៍ប៉ូលីស ទោះបីជាពួកគាត់គ្មានប្រាក់ក៏ដោយ។ ពេលនោះហើយដែលក្រុមក្មេងស្ទាវទាំងនោះបានចាប់ផ្តើមនឹកដល់ម្តាយឪពុកដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។  ក្រោយមកប៉េង និង ប៉ាង​ បានសូមអង្វរម្តាយឲ្យឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។


ការវាយតប់គ្នារបស់ក្រុមទំាងពីរនៅមិនទាន់ចប់ដូចដែល អ្នកមើលបានគិត នោះទេ។ ដោយក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសម្លឹងភ្នែកដាក់គ្នាហាក់ដូចជាចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្រោយភ្លៀង មេឃស្រឡះ
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។  ពួកគេនឹកឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕



0 comments :

Post a Comment