Thursday, May 21, 2015



ប្រភព:http://news.sabay.com.kh/article/371840
មិន​មែន​ជា​យាន​អវកាស​នោះ​ទេ​ តែ​វា​គឺ​ជា​​អគារ​មួយ​របស់​​ប្រទេស​ចិន​ដែល​មាន​រូប​រាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​យាន​អវកាស​ ដែល​ធ្លាប់​បាន​បង្ហាញ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ Star Trek ​របស់​ហូលីវូដ​ នា​ពេល​កន្លង​មក។

star-trek-enterprise-building

1bmzv28

អគារ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​របស់​ក្រុម​ហ៊ុន​ Netdragon Websoft​ ដែល​ជា​ក្រុមហ៊ុន​ហ្គេម​ និង​ផលិត​កម្មវិធី​ទូរសព្ទ​របស់​ប្រទេស​ចិន។​ យោង​តាម​សម្ដី​របស់​ប្រធាន​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ការ​សាង​សង់​អគារ​នេះ​ឡើង​គឺ​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS​ របស់​អាមេរិក​រួច​ហើយ។ ក្រុមហ៊ុន​ CBS ជា​ម្ចាស់​នៃ​ខ្សែ​ភាពយន្ត​នេះ។ អគារ​នេះ​បាន​ចាប់​ផ្ដើម​សង់​ពី​ឆ្នាំ​២០០៨​ ហើយ​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​២០១៤។ ចំពោះ​គម្រោង​នេះ​ផង​ដែរ​គឺ​ចំណាយ​ទឹក​ប្រាក់​សរុប​១៦០​លាន​ដុល្លារ។​​​​​​

នេះ​ជា​អគារ​ទី​មួយ​ហើយ​ដែល​ត្រូវ​បាន​សាង​សង់​ដោយ​យក​លំនាំ​តាម​យាន​អវកាស​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ Star Trek។ ចង់​ដឹង​ថា​វា​មាន​ភាព​អស្ចារ្យ​យ៉ាង​ណា​ទៅ ​ទស្សនា​វីដេអូ​ដែល​ថត​ដោយ​កូន​យន្ត​ហោះ​បញ្ជា​ទាំង​អស់​គ្នា៖





​​​​​​​​​​​​​​​​
អត្ថបទ​៖ ហៃ​ សុខ​ហេង​
ប្រភព​៖ mashable

0 comments :

Post a Comment